មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសកោះហៅឧកញ៉ា គង់ ក្រឹង ដែលជាឈ្មួយឈើដ៍ល្បីល្បាញប្រចាំខេត្តក្រចេះ ចូលខ្លួនបំភ្លឺនៅប៉ុន្មានថ្ងៃខាងមុខ

(ក្រចេះ) ៖ លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានកោះហៅ ឧកញ៉ា គង់គ្រឹង ដែលជាអ្នកប្រព្រឹត្តបទល្មើសព្រៃឈើប្រចាំស្រុកស្នួល ខេត្តក្រចេះ ដ៏ល្បីល្បាញអោយចូលបំភ្លឺ នៅព្រឹកថ្ងៃទី១៥ ខែសីហា ខាងមុខនេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ នេះបើយោងទៅតាមលិខិតកោះហៅដែរបានចេញតាំងពីថ្ងៃទី០១ ខែសីហា ដែរTown news ទទួលបាននៅព្រឹកថ្ងៃទី០៦ខែសីហាឆ្នាំ២០១៩។

គួររំលឹកផងដែរថា នៅថ្ងៃត្រង់ទី៥ ខែសីហា ឆ្នាំ២០១៩ នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកនាំកម្លាំងជាច្រើននាក់ ថែមទាំងមានការចូលរួមពី តំណាង ក្រសួងស្ថាប័ន ចំនួន១៦អង្គភាព ចុះបង្ក្រាបបទល្មើសបទល្មើសព្រៃឈើទ្រង់ទ្រាយធំ របស់ឧកញ៉ា គង់ ក្រឹង៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News