សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អំពាវនាវកុំអោយបងប្អូនប្រជាពលរដ្ននេសាទត្រីក្នុងរដូវត្រីពង

(កំពង់ឆ្នាំង) ៖ ក្នុងឪកាសអញ្ជើញចុះសាកសួរសុខទុក្ខនិងចែកអំណោយមនុស្សធម៏ដោយផ្ទាល់ជូនដល់ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នករស់នៅជាមួយមេរោគអេដស៍ សរុបចំនួន ១,២៧៥គ្រួសារ រស់នៅភូមិចំនួន១៣ ឃុំចំនួន១០ នៃស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ សម្ដេចគតិសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនបានអំពាវនាវទៅដល់បងប្អូននៅខេត្តកំពង់ឆ្នាំងសូមមេត្តាកុំនេសាទត្រីក្នុងរដូវត្រីពង ។

សូមបញ្ចាក់ថាការចុះចែកអំណោយមនុស្សធម៏នេះ គ្រួសារនីមួយៗទទួលបាន ៖
អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត១ (មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១) ទឹកសុទ្ធ១ដប នំបុ័ង១ដើម។ ជាមួយគ្នានេះ គ្រួសារនីមួយៗ នៅទទួលបាន ក្រណាត់ស ១ដុំ និងថវិកា១មុឺនរៀលទៀត ជាអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ដោយឡែក សិស្សានុសិស្សចំនួន ២១៥នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ ២ក្បាល ប៊ិក ១ដេីម និងថវិកា ១ម៉ឺនរៀល។

នៅក្នុងកម្មវិធីនេះ ផងដែរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូអមដំណើរ បានប្រារព្ធធ្វើឡើងនៅទីទួលសុវត្ថិភាព ភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ។ហើយដើម្បីជាការក្រើនរំលឹកនិងលើកស្ទួយទៅដល់ ធនធានធម្មជាតិនិងសម្បត្តិមច្ឆាជាតិ ដែរស្ទើរតែបាត់បង់ទាំងស្រុងហើយនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ដែលបានមកទទួលអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជានាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ សូមមេត្តាកុំនេសាទត្រីក្នុងរដូវត្រីពង-កូន ដើម្បីធានានិរន្តរភាពនៃទិន្នផលត្រី សម្រាប់ផ្គត់ផ្គង់ដល់ជីវភាពប្រជាពលរដ្ឋ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News