ម៉ាស ហ្វៃ (MAS Fight) នឹងមាននៅលើកញ្ចក់ទូរទស្សន៍ថោន ក្នុងពេលឆាប់ៗនេះ

សង្វៀន ម៉ាស ហ្វៃ (MAS Fight) គឺជាការប្រកួតប្រដាល់លំដាប់អន្តរជាតិថ្មី ជក់ចិត្ត កន្រ្តាក់អារម្មណ៍ ដែលកំពុងតែល្បីយ៉ាងខ្លាំងនៅក្នុងពិភពប្រដាល់។

ម៉ាស ហ្វៃ (MAS Fight) គឺជាការប្រកួត ដែលមានតែមួយទឹក មានរយៈពេល៩នាទី មិនសន្លប់មិនឈ្នះ។

ដូច្នេះកីឡាករមានរយៈពេលតែ៩នាទីប៉ុណ្ណោះ ក្នុងការបញ្ចេញក្បាច់ពិសេសរបស់ន្លួនដើម្បីផ្តួលគូប្រកួត អោយសន្លប់ទើបអាចទទួលជ័យជំនះបាន តែបើមិនសន្លប់លទ្ធផលគឺស្មើគ្នា។

 

ម៉ាស ហ្វៃ (MAS Fight) គឺជាប្រភេទប្រដាល់សេរីដែលអាចប្រើបានគ្រប់ក្បាច់រួមមាន៖ ល្បុកតោ ប្រដាល់សេរី មួយថៃ ប្រដាល់ក្បាច់ចម្រុះ កុងហ្វូ និងប្រដាល់ជាច្រើនទៀត។ សង្វៀននេះនឹងបញ្ចាក់ថា តើក្បាច់ប្រដាល់ណាមួយដែលល្អដាច់នៅលើពិភពលោក។

ក្នុងពេលឆាប់ៗខាងមុខ ទូរទស្សន៍ថោនហ្វូលអេចឌីធីវី នឹងនាំ ម៉ាស ហ្វៃ (MAS Fight) ជូនដល់ប្រជាជនខ្មែរទស្សនា។ ហើយច្បាស់ណាស់ដែលកីឡាកររបស់កម្ពុជានឹងចូលរួមការប្រកួតលំដាប់​ ពិភពលោកមួយនេះ៕

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • រឿង រៃមាស