ស្លាប់៣នាក់ និងរងរបួសធ្ងន់ស្រាលព្រះសង្ឃ២អង្គ ក្នុងគ្រោះថ្នាក់ចរាចរណ៍ឡានដឹកដីបុករៈនៅផ្លូវទៅស្រះស្រង់ខេត្តសៀមរាប

(សៀមរាប) ៖ យ៉ាងហោចណាស់មានមនុស្ស៣នាក់បានស្លាប់នៅកន្លែងកើតហេតុភ្លាមៗនិងលោកសង្ឍ២អង្គរទៀត បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយគ្រោះថ្នាក់ចរាចណ៍រវាងឡានដឹកដី បុករៈម៉ូតូ​។

ហេតុការណ៍នៅវេលាម៉ោង៦និង៣០នាទីថ្ងៃទី០៩ខែសីហានេះ នៅចំណុចខាងកើត កន្លែងឆែកសំបុត្រផ្លូវទៅស្រះស្រង់ ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្ករឡើងរវាងម៉ូតូនិងម៉ូតូបើកបញ្ច្រាសទិសគ្នា។

អាជ្ញាធរបានរាយការណ៍ថាករណីនេះម៉ូតូទី១ ម៉ាកសង់សេ១២៥ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ:១CE:៧៧៨៤ បើកបរដោយឈ្មោះ នី យ៉ែង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិជ្រៃ ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ ទិសដៅពីកើតទៅលិច(ស្លាប់) រួមដំណើរដោយព្រះសង្ឃ២អង្គ៖
១/ភិក្ខុ ហ៊ន យុក ព្រះជន្ម២២វស្សា ស្រុកកំណើត ខេត្តតាកែវ(របួសធ្ងន់)
២/សាមណេ ម៉េង ចិន្ដា ព្រះជន្ម១៥ វស្សា ស្រុកកំណើតនៅខេត្តកំពង់ធំ(របួសធ្ងន់ធ្ង)។
ព្រះសង្ឃទាំងពីរអង្គគង់នៅវត្ត បន្ទាយក្ដី ស្ថិតក្នុងភូមិស្រង់ត្បូង សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

ចំណែកភាគីម្ខាងទៀតម៉ូតូទី២ ម៉ាកzoomer x ពណ៌ខ្មៅ-ស ពាក់ស្លាកលេខ សៀមរាប១z:៧២៤២ បើកបរដោយជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ០២នាក់ ទិសដៅពីលិចទៅកើត(ស្លាប់ទាំងពីរនាក់)។
បើតាមអាជ្ញាធរថាក្រោយកើតហេតុ សាកសពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណទាំងពីរនាក់ ត្រូវដឹកយកទៅតម្កល់ទុកនៅមន្ទីរពេទ្យខេត្តសៀមរាប។ ដោយឡែក-សាកសពម្នាក់ទៀតត្រូវក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅខេត្តតាកែវ។ ចំណែកម៉ូតូទាំងពីរគ្រឿង ត្រូវបាននគរបាលចរាចរណ៍ ដឹកយកទៅរក្សាទុក៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News