គ្រោះធម្មជាតិភ្លៀងធ្លាក់ខ្លាំងក្នុងខេត្តព្រះសីហនុ បណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់

(ព្រះសីហនុ) ៖ សមត្ថកិច្ចក្រុងព្រះសីហនុថ្លែងថា មានពលរដ្ឋ២នាក់ប្តីប្រពន្ធ បានស្លាប់ដោយសាររលំបាក់របងសង្កត់លើនៅសង្កាត់លេខ១ក្រុងព្រះសីហនុ នាព្រឹកទី​០៩​ ខែសីហា​ ឆ្នាំ​២០១៩ ក្រោយទទួលរងឥទ្ធិពលភ្លៀងធ្លាក់ខ្លាំងកាលពីយប់ថ្ងៃ៨សីហា២០១៩។ ជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធធ្វើការជាកម្មករសំណង់ ក្នុងនោះបុរសជា​ប្តីឈ្មោះ ស៊ុន គឹមសាន្ត អាយុ៥៤ឆ្នាំនិងស្ត្រីជា​ ប្រពន្ធឈ្មោះ សេង ញេន អាយុ៥៦ឆ្នាំ​។

សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃត្រង់ថ្ងៃទី៩សីហា២០១៩នេះ មានមនុស្ស៣នាក់ហើយបានស្លាប់ ក្រោយមានគ្រោះធម្មជាតិភ្លៀងធ្លាក់ខ្លាំងក្នុងខេត្តព្រះសីហនុ ក្នុងនោះ ក្រៅពីជនរងគ្រោះទាំង២នាក់នៅក្រុងព្រះសីហនុក៍មានជនរងគ្រោះម្នាក់ទៀតជាមេការជនជាតិចិន ឈ្មោះ ឆៃ គ័រឈីង ភេទ ប្រុស អាយុ៤៥ឆ្នាំ ក៍បានស្លាប់ដោយការរលំរបងសង្កត់លើដូចគ្នានៅឃុំបិតត្រាំងស្រុកព្រៃនប់។

អាជ្ញាធរខេត្តព្រះសីហនុ ក៍បានចេញការអំពាវនាវអោយគ្រប់ការដ្ឋានសំណង់ផ្សេងៗបង្កើនការប្រុងប្រយត្ន័ ពិសេសបងប្អូនប្រជាពលរដ្ឋនៅតាមទីតាំងដែលប្រឈមខ្លាំង ស្របពេលដែលវិធានការសង្គ្រោះនានាកំពុងធ្វើឡើងយ៉ាងសកម្ម ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីអភិបាលខេត្តព្រះសីហនុ ក្នុងនាមប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • រឿង រៃមាស