ភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ធ្វើឲ្យប្រេងឡើងថ្លៃ

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៏មាន CNBC នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ នេះបានឲ្យដឹងថា នាយកប្រតិបត្តិស្តីទីផ្នែកថាមពលនៃប្រទេសហ្ស៊ីមបាវេលោកអេឌីដតុនម៉ាហ្សាមបានីបានមានប្រសាសន៍ថាចលនាឡើងថ្លៃប្រេងឥន្ធនៈសកលគឺបណ្តាលមកពីភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់។

បន្ថែមពីនេះនាពេលចុងក្រោយនេះមាននាវាដឹកប្រេងមួយចំនួនត្រូវបានរឹបអូសនៅច្រកសមុទ្រហូមហ្សូដែលជាហេតុធ្វើឱ្យមានការរំខានដល់ចលនាប្រេង។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយស្តីពីកង្វះប្រេងឥន្ធនៈនាពេលថ្មីៗនេះនៅលើទីផ្សារក្នុងស្រុក Mazambani បាននិយាយថា៖
រឿងមួយទៀតដែលខ្ញុំត្រូវនិយាយគឺតម្លៃឥន្ធនៈឡើងថ្លៃជាអន្តរជាតិដោយសារបញ្ហាររវាង អ៊ីរ៉ង់និងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ផងដែរថា ភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់បានកើនឡើងដោយសារ លោក Trump បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ កាលពីខែឧសភាហើយក្រោយមកបានដាក់ទណ្ឌកម្មចំនួនពីរលើកទៅលើប្រទេសអ៊ីរ៉ង់ដែលច្បាប់ចុងក្រោយត្រូវចូលជាធរមាននៅក្នុងខែវិច្ឆិកាឆ្នាំ ២០១៨៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • រឿង រៃមាស