កីឡាករគុណខ្មែរ នឹងមានវត្តមានលើសង្វៀនលំដាប់ពិភពលោក MAS Fright តាមរយៈទូរទស្សន៍ថោនក្នុងពេលឆាប់ៗខាងមុខនេះ

 (ភ្នំពេញ) ៖ បន្ទាប់ពីស្ថាយនីទូរទស្សន៍ Town Full HD TV បានផ្សាយជូននៅកម្មវិធីប្រដាល់លំដាប់ពិភពលោក MAS Fright ក្រោយពីបានចុះអនុសារណៈ (មានសិទ្ធដើម្បីផ្សាយ និងរៀបចំកម្មវិធី) លំដាប់ពិភពលោកមួយនេះ កាលពីរសៀលថ្ងៃសៅរ៍ទី១០ ខែសីហា ឆ្នាំ២០១៩ កម្មវិធីមួយនេះ ត្រូវបាន​អ្នកចូលទស្សនាមានការងើងឆ្ងល់ចំពោះកម្មវិធីនេះ នឹងបានចូលខុមមិនសួរថា «តើយកតែកម្មវិធីគេមកចាក់ឬយ៉ាងណា?»«តើមានកីឡាករខ្មែរចូលរួមទេ?» ។

នាយកគ្រប់គ្រងការផ្សាយលោក ហាក់ សុខហេង  បានឲ្យដឹងថា ស្ថាយនីទូរទស្សន៍ Town Full HD TV គឺទទួលបានសិទ្ធិពីកម្មវិធីប្រដាល់លំដាប់អន្តរជាតិនេះ ហើយនៅក្នុងនោះផងដែរ ខាងយើងក៏មានសិទ្ធិ​ក្នុងការៀបចំកម្មវិធីនេះនៅលើសង្វៀនដែលរៀបចំឡើងដោយស្ថាយនីទូរទស្សន៍ Town Full HD TVបានផងដែរ លោកបន្តថា គឺក្រុមហ៊ុនមានសិទ្ធិក្នុងការរៀបចំប្រកួត មានសិទ្ធិក្នុងការផ្សាយបន្តផ្ទាល់ពីបណ្ដារប្រទេសផ្សេងៗ និងមានសិទ្ធិ​នាំកីឡាករគុណខ្មែរ ទៅចូលរួម​ប្រកួតលើ​សង្វៀន​MAS Fright បានផងដែរ។

បើតាមលោកថា ការប្រកួត​លើសង្វៀនលំដាប់ពិភពលោក ដែលនឹងមានផ្សាយនៅស្ថាយនីទូរទស្សន៍ Town Full HD TV និងមានប្រកួតនៅកម្ពុជា ជាមួយហ្នឹងគម្រោងរៀបចំនៅតាមបណ្ដារខេត្តផងដែរ ។ ហើយនេះគឺជាឱកាសដ៏ល្អមួយ ដែលក្បាច់គុណបុរាណ្យខ្មែរ នឹងមានវត្តមានលើសង្វៀនលំដាប់ពិភពលោកបានផងដែរ។

សង្វៀន ម៉ាស ហ្វៃ (MAS Fight) គឺជាការប្រកួតប្រដាល់លំដាប់អន្តរជាតិថ្មី ជក់ចិត្ត កន្រ្តាក់អារម្មណ៍ ដែលកំពុងតែល្បីយ៉ាងខ្លាំងនៅក្នុងពិភពប្រដាល់។ ម៉ាស ហ្វៃ (MAS Fight) គឺជាការប្រកួត ដែលមានតែមួយទឹក មានរយៈពេល៩នាទី មិនសន្លប់មិនឈ្នះ។ ដូច្នេះកីឡាករមានរយៈពេលតែ៩នាទីប៉ុណ្ណោះ ក្នុងការបញ្ចេញក្បាច់ពិសេសរបស់ន្លួនដើម្បីផ្តួលគូប្រកួត អោយសន្លប់ទើបអាចទទួលជ័យជំនះបាន តែបើមិនសន្លប់លទ្ធផលគឺស្មើគ្នា។ ម៉ាស ហ្វៃ (MAS Fight) គឺជាប្រភេទប្រដាល់សេរីដែលអាចប្រើបានគ្រប់ក្បាច់រួមមាន៖ ល្បុកតោ ប្រដាល់សេរី មួយថៃ ប្រដាល់ក្បាច់ចម្រុះ កុងហ្វូ និងប្រដាល់ជាច្រើនទៀត។ សង្វៀននេះនឹងបញ្ចាក់ថា តើក្បាច់ប្រដាល់ណាមួយដែលល្អដាច់នៅលើពិភពលោក។ ទូរទស្សន៍ថោនហ្វូលអេចឌីធីវី នឹងនាំ ម៉ាស ហ្វៃ (MAS Fight) ជូនដល់ប្រជាជនខ្មែរទស្សនា រៀងរាលថ្ងៃសៅរ៍ វេលាម៉ោង៣និង៣០រសៀលតទៅ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • រឿង រៃមាស