តំណាងកម្មវិធីប្រដាល Mas Fight ៖ កម្មវិធីប្រដាល់លំដាប់ពិភពលោកនេះ និងមានវត្តមាននៅកម្ពុជា ក្នុងពេលឆាប់ៗនៅស្ថានីយទូរទស្សន៍ Town Full HDTV

(ភ្នំពេញ) ៖ តំណាងកម្មវិធីប្រដាល Mas Fight បានចុះ MOU ជាមួយលោកជំទាវឧកញ៉ា ជួប មាន អគ្គនាយិការក្រុមហ៊ុន ថោនគ្រុប ដើម្បីរួមគ្នាបង្កើតកម្មវិធី Mas Fight ដែលជាកម្មវិធី ប្រដាល់លក្ខណៈអន្តរជាតិ នៅស្ថានីយទូរទស្សន៍ Town Full HDTV ក្នុងពេលឆាប់ៗ នេះបើកតាមការឲ្យដឹងពីលោក តូនី ចិន (Tony Chen) តំណាង Mas Fight ដែលបានចុះ MOU ជាមួយក្រុមហ៊ុន ថោន គ្រុប រួមគ្នាបង្កើតកម្មវិធី Mas Fight នៅស្ថានីយទូរទស្សន៍ Town Full HDTV កាលពីថ្ងៃទី៦ សីហា។

លោក តូនី ចិន ( Tony Chen ) បានមានប្រសាសន៍ក្រោយពីចុះ MOU ថា សង្វៀន ម៉ាស ហ្វៃ (MAS Fight) គឺជាការប្រកួតប្រដាល់លំដាប់អន្តរជាតិថ្មី ដែលកំពុងតែល្បីយ៉ាងខ្លាំងនៅក្នុងពិភពប្រដាល់។ ម៉ាស ហ្វៃ (MAS Fight) គឺជាការប្រកួត ដែលមានតែមួយទឹក និងមានរយៈពេល ៩នាទី មិនសន្លប់មិនឈ្នះ និងមិនមានគណៈកម្មាធិការដាក់បន្ទុះ គឺមានត្រឹមអាជ្ញាកណ្តាល ១នាក់ ដូច្នេះកីឡាករមានរយៈពេលតែ៩នាទី ក្នុងការបញ្ចេញក្បាច់គុណពិសេសរបស់ន្លួនដើម្បីផ្តួលគូប្រកួត ឲ្យសន្លប់ទើបអាចទទួលជ័យជំនះបាន តែបើមិនសន្លប់លទ្ធផលគឺស្មើគ្នា។ ម៉ាស ហ្វៃ (MAS Fight) គឺជាប្រភេទប្រដាល់សេរីដែលអាចប្រើបានគ្រប់ក្បាច់គុណរួមមាន៖ ល្បុកតោ ប្រដាល់សេរី ប្រដាល់ក្បាច់ចម្រុះ កុងហ្វូ និងក្បាច់គុណប្រដាល់ជាច្រើនទៀត។ សូមជម្រាបដែរថា បន្ទាប់ពីស្ថាយនីទូរទស្សន៍ Town Full HD TV បានផ្សាយជូននៅកម្មវិធីប្រដាល់លំដាប់ពិភពលោក MAS Fright ក្រោយពីបានចុះអនុសារណៈរួមមក (មានសិទ្ធដើម្បីផ្សាយ និងរៀបចំកម្មវិធី) លំដាប់ពិភពលោកមួយនេះ កាលពីរសៀលថ្ងៃសៅរ៍ទី១០ ខែសីហា ឆ្នាំ២០១៩ កម្មវិធីមួយនេះ ត្រូវបានអ្នកចូលទស្សនាមានការងើងឆ្ងល់ចំពោះកម្មវិធីនេះ នឹងបានចូលខុមមិនសួរថា «តើយកតែកម្មវិធីគេមកចាក់ឬយ៉ាងណា?»«តើមានកីឡាករខ្មែរចូលរួមទេ?» ។

នាយកទីផ្សារក្រុមហ៊ុន ថោនគ្រុប លោក គឹម ស្រុនកុសល បានឲ្យដឹងថា ស្ថាយនីទូរទស្សន៍ Town Full HD TV ទទួលបានសិទ្ធិពីកម្មវិធីប្រដាល់លំដាប់អន្តរជាតិនេះ ហើយនៅក្នុងនោះផងដែរ ខាងយើងក៏មានសិទ្ធិក្នុងការៀបចំកម្មវិធីនេះនៅលើសង្វៀនដែលរៀបចំឡើងដោយស្ថាយនីទូរទស្សន៍ Town Full HD TV លោកបន្តថា ក្រុមហ៊ុនមានសិទ្ធិក្នុងការរៀបចំប្រកួត មានសិទ្ធិក្នុងការផ្សាយបន្តផ្ទាល់ពីបណ្ដាប្រទេសផ្សេងៗ និងមានសិទ្ធិនាំកីឡាករគុណខ្មែរ ទៅចូលរួមប្រកួតលើសង្វៀន MAS Fright បានផងដែរ។ ទូរទស្សន៍ Town Full HD TV នឹងនាំ ម៉ាស ហ្វៃ (MAS Fight) ជូនដល់ប្រជាពលរដ្ឋទស្សនា រៀងរាលថ្ងៃសៅរ៍ វេលាម៉ោង៣និង៣០រសៀលតទៅ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • រឿង រៃមាស