អ៊ីរ៉ាក់ ៖ តួនាទីរបស់អ៊ីស្រាអែលនៅឈូងសមុទ្រ flotilla មិនអាចទទួលយកបានទេ

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន The Time of Israel កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នេះបានឲ្យដឹងថា អ្នកការទូតកំពូលរបស់ទីក្រុងបាកដាដនិយាយថាវត្តមានរបស់កងកម្លាំងលោកខាងលិចបង្កើនភាពតានតឹងនៅក្នុងតំបន់ ជាពិសេសតួនាទីរបស់អ៊ីស្រាអែល។

អ៊ីរ៉ាក់បានច្រានចោលរាល់ការចូលរួមរបស់អ៊ីស្រាអែលនៅក្នុងកងនាវាចរដើម្បីការពារការដឹកជញ្ជូនតាមច្រកសមុទ្រហូមហ្សូដែលជាទីតាំងកំពុងតែមានភាពតានតឹងជាមួយអ៊ីរ៉ង់។

រដ្ឋមន្រ្តីក្រសួងការបរទេស Mohammed Ali al-Hakim បានសរសេរនៅលើបណ្តាញសង្គមកាលពីថ្ងៃចន្ទថា ប្រទេសអ៊ីរ៉ាក់ បដិសេធរាល់ការចូលរួមរបស់កងកំលាំងអ៊ីស្រាអែលនៅក្នុងកម្លាំងយោធាណាមួយដើម្បីធានាការឆ្លងកាត់កប៉ាល់ក្នុងឈូងសមុទ្រអារ៉ាប់” ។

លោកបានបន្ថែមថា“ អ៊ីរ៉ាក់នឹងធ្វើការកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់របស់យើងតាមរយៈការចរចារដោយស្ងប់ស្ងាត់” ខណៈពេលដែល“ វត្តមានរបស់កងកម្លាំងលោកខាងលិចនៅក្នុងតំបន់នឹងបង្កើនភាពតានតឹង” ។

គួរបញ្ជាក់ផងដែរថា ភាពតានតឹងបានកើនឡើងក្នុងប៉ុន្មានខែកន្លងមកនេះដោយសារតែ មានការវាយប្រហារយន្តហោះគ្មានមនុស្សបើក ( ត្រូន ) និងនាវាដឹកប្រេងនៅក្នុងតំបន់ឈូងសមុទ្រនិងដែនទឹកក្បែរនោះដែលនៅទីនោះជាទីដែលនាវាប្រមាណ ២០ ភាគរយនៃពាណិជ្ជកម្មប្រេងរបស់ពិភពលោកត្រូវឆ្លងកាត់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • រឿង រៃមាស