អាមេរិកពន្យារដាក់ពន្ធលើទំនិញចិនមួយចំនួនរួមទាំងទូរស័ព្ទដៃ

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន CNBC នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នេះបានឲ្យដឹងថា ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក  បាននិយាយនៅថ្ងៃអង្គារនេះថា ពន្ធថ្មីលើទំនិញប្រើប្រាស់មួយចំនួននឹងត្រូវពន្យារពេលរហូតដល់ថ្ងៃទី ១៥ ខែធ្នូ ខណៈផលិតផលផ្សេងទៀតកំពុងត្រូវបានដកចេញពីបញ្ជីពន្ធថ្មីរបស់ចិន។

ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បាននិយាយថាការពន្យាពេលនេះមាន គ្រឿងអេឡិចត្រូនិករួមមាន ទូរស័ព្ទដៃ កុំព្យូទ័រយួរដៃ ឧបករណ៍វីដេអូហ្គេម ផលិតផលសម្លៀកបំពាក់ ស្បែកជើងមួយចំនួន និង ប្រដាប់ប្រដាក្មេងលេង ។

គួរបញ្ជាក់ផងដែរថា កាលពីដើមខែនេះប្រធានាធិបតីដូណាល់ត្រាំបានប្រកាសពន្ធថ្មី ១០ ភាគរយលើការនាំចូលរបស់ចិនដែលមានតម្លៃ ៣០០ ពាន់លានដុល្លារ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • រឿង រៃមាស