ចិនព្រមានសហរដ្ឋអាមេរិកឱ្យបញ្ឈប់ផែនការលក់អាវុធទៅឱ្យកោះតៃវ៉ាន់ជាបន្ទាន់

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន ស៊ីន ហួ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នេះបានឲ្យដឹងថា ចិនកាលពីថ្ងៃចន្ទបានព្រមានឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការលក់អាវុធដែលបានគ្រោងទុកទៅឱ្យកោះតៃវ៉ាន់ជាបន្ទាន់ ហើយនិងបញ្ឈប់ការទាក់ទងផ្នែកយោធាជាមួយកោះតៃវ៉ាន់ដោយនិយាយថា បើមិនដូច្នេះទេភាគីសហរដ្ឋអាមេរិកនឹងមានបញ្ហារ។

អ្នកនាំពាក្យក្រសួងការបរទេសលោក Geng Shuang បានធ្វើអត្ថាធិប្បាយឆ្លើយតបនឹងផែនការលក់យន្តហោះចម្បាំង F-16 របស់អាមេរិកដែលមានតម្លៃ ៨ ពាន់លានដុល្លារអាមេរិកទៅកាន់កោះតៃវ៉ាន់ដោយបញ្ជាក់ជាថ្មីថាសកម្មភាពនេះរំលោភយ៉ាងធ្ងន់ធ្ងរទៅលើគោលការណ៍ចិនតែមួយ។

លោក Geng បាននិយាយថាចិនប្រឆាំងដាច់ខាតការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅកោះតៃវ៉ាន់ដោយសារវាបានជ្រៀតជ្រែកយ៉ាងខ្លាំងនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិននិងធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពនិងផលប្រយោជន៍សន្តិសុខរបស់ចិន។

លោកក៏បានមានប្រសាសន៍ទៀតថា“ ចិននឹងចាត់វិធាន ដើម្បីការពារផលប្រយោជន៍របស់ខ្លួនយោងតាមការវិវត្តណាមួយជាមួយនឹងបញ្ហានេះ” ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • រឿង រៃមាស