សហរដ្ឋអាមេរិក ព្រមានក្រិកមិនឲ្យលូកដៃក្នុងរឿងកប៉ាល់ដឹកប្រេងអ៊ីរ៉ង់

(ឌូបៃ)៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yahoo News នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នេះបានឲ្យដឹងថា សហរដ្ឋអាមេរិក បានព្រមានប្រទេសក្រិក និងបណ្ដាកំពង់ផែទាំងអស់នៃតំបន់សមុទ្រ មេឌីទែរ៉ាណេ កុំទទួលស្វាគមន៍ ឬជួយសម្របសម្រួលដល់កប៉ាល់ដឹកប្រេងអ៊ីរ៉ង់ ដែលត្រូវបាន អាជ្ញាធរ Gibraltar ដោះលែងឱ្យសោះ។

កប៉ាល់ដឹកប្រេងអ៊ីរ៉ង់ Grace 1 ដែលបានប្ដូរឈ្មោះទៅជា Adrian Darya 1 បានចាកចេញពី Gibraltar កាលពីថ្ងៃអាទិត្យ ហើយត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅដល់កំពង់ផែ Kalamata ប្រទេសក្រិក នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ ប៉ុន្តែ ព្រមពេលជាមួយគ្នា មន្ត្រីក្រសួងការបរទេស អាមេរិកម្នាក់បាននិយាយថាទីក្រុងវ៉ាស៊ីនតោន បញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ប្រាប់ក្រិក រួមទាំង កំពង់ផែទាំងអស់នៃតំបន់សមុទ្រមេឌីទែរ៉ាណេ កុំទទួលស្វាគមន៍ ឬជួយសម្រួលដល់កប៉ាល់ដឹក ប្រេងអ៊ីរ៉ង់ឱ្យសោះ ព្រោះកប៉ាល់នេះមានបំណងផ្ដល់ការគាំទ្រដល់ក្រុមភេរវករ។

គួរបញ្ជាក់ថា កប៉ាល់ដឹកប្រេងអ៊ីរ៉ង់ Grace 1 ត្រូវបានកងម៉ារីនអង់គ្លេសឃាត់ទុក និងរឹបអូសកាលពី ថ្ងៃទី៤ ខែកក្កដា នៅក្នុងដែនទឹក Gibraltar តបតាមសំណើរបស់សហរដ្ឋអាមេរិកដែលចោទថា កប៉ាល់នេះដឹកជញ្ជូនប្រេងដោយខុសច្បាប់រំលោភលើទណ្ឌកម្មសហភាពអឺរ៉ុប ឆ្ពោះទៅកាន់ ប្រទេសស៊ីរី។ ប៉ុន្តែ កាលពីថ្ងៃអាទិត្យ សប្ដាហ៍មុន អាជ្ញាធរ Gibraltar សម្រេចចិត្តដោះលែង កប៉ាល់នេះវិញ បើទោះជាមានការរារាំងពីសហរដ្ឋអាមេរិកក៏ដោយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • រឿង រៃមាស