សាលារាជធានីភ្នំពេទុកពេល​ឲ្យ២សប្ដាហ៏ ដល់ប្រជាពលរដ្ន១៤គ្រួសារនៅតំបន់បុរីកីឡាទៅទទួលយកគោលនយោបាយតាមការរៀបចំ

(ភ្នំពេញ) ៖ សាលារាជធានីភ្នំពេញ បានទុកពេលឲ្យប្រជាពលរដ្ន១៤គ្រួសារនៅតំបន់បុរីកីឡាទៅទទួលយកគោលនយោបាយតាមការរៀបចំដើម្បីឈានទៅបញ្ចប់បញ្ហាដ៏រាំរ៉ៃជាយូរលង់របស់ប្រជាពលរដ្ឋ​ទាំង១៤គ្រួសារនេះ។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្នបាលរាជធានីភ្នំពេញដែលTown news ទទួលបាននៅថ្ងៃទី20 ខែសីហា ឆ្នាំ២០១៩នេះ បានឲ្យដឹងថាដើម្បីឈានទៅបញ្ចប់បញ្ហាដ៏រាំរ៉ៃជាយូរលង់ រដ្នបាលរាជធានីភ្នំពេញសូមសំណូមពរទៅដល់ប្រជាពលរដ្នទាំង១៤គ្រួសារនៅតំបន់បុរីកីឡាដែលមិនទាន់បានមកទទួលយកគោលនយោបាយដូចដែលក្រុមការងាររបស់រដ្នបាលរាជធានីភ្នំពេញបានព្យាយាមពន្យល់ណែនាំនិងសម្របសម្រួលជាច្រើនលើកច្រើនសារមេត្តាទៅទទួលយកគោលនយាបាយនេះឲ្យបានឆាប់រហស័ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយទុកពេលអោយរយៈពេល២សប្ដាហ៏។

ក្នុងនោះដែររដ្នបាលរាជធានីភ្នំពេញក៏បានបញ្ជាក់ថា ប្រសិនបើប្រជាពលរដ្នទាំង១៤គ្រួសារខាងលើមិនមកតាមកាលបរិច្ឆេទនៃកាលកំណត់របស់សេចក្ដីជូនដំណឹងទេនោះ សាលារាជធានីភ្នំពេញនឹងអនុវត្តវិធានការរដ្នបាល និងវិធានការច្បាប់ដោយមិនទទួលខុសត្រូវចំពោះការខូចខាតសម្ភារះនានានិងការបាត់បង់ផលប្រយោជន៏របស់បងប្អូនឡើយ។

សូមបញ្ជាក់ផងដែលថាកន្លងមក បន្ទាប់ពីកិច្ចខិតខំចរចាសម្របសម្រួលរកដំណោះស្រាយជូនប្រជាពលរដ្ននៅតំបន់បុរីកីឡាជាច្រើនតំណាក់កាលអស់រយះពេលជាច្រើនឆ្នាំនិងមានការចូលរួមគ្រប់ភាគីពាក់ពន្ធ័ រួមទាំងអង្គការសង្គមស៊ីវិលជាច្រើនដោយឈរលើគោលការណ៏តម្លាភាព មនសិកាវិជ្ជាជីវៈ សាវតាពិត និងលក្ខណៈសម្បត្តិនៃគ្រួសារនីមួយៗ ជាលទ្ធផលបងប្អូនប្រជាពលរដ្នជាច្រើនគ្រួសារបានទទួលយកគោលនយោបាយ ដោយឡែកនៅឡើយតែប្រជាពលរដ្ន១៤គ្រួសារខាងលើដូចដែរបានជម្រាបជូននេះគឺមិនទាន់បានអញ្ជើញទៅទទួលយកគោលនយោបាយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • រឿង រៃមាស