ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្គារទី១៤ ខែមីនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ( ចាប់ពីថ្ងៃទី ១៥ – ២១ ខែមីនា ឆ្នាំ២០២៣ )។
ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា នៅអំឡុងពេលមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ (ចិន) ។ ទន្ទឹមនោះក៏អាចកើតមានសម្ពាធទាបតូចៗជាលក្ខណៈឡូកាល់ (Local) ផងដែរ ។
![](https://townnewstv.com/wp-content/uploads/2023/03/photo_2023-03-14_07-35-04-2-300x179.jpg)
**ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖
១-តំបន់ទំនាបកណ្តាល ៖
– មានសីតុណ្ហភាពអប្បបរមា ចន្លោះពី ២៤-២៦ °C និងសីតុណ្ណភាពអតិបរមា មានចន្លោះពី ៣៤-៣៧ °C ។ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ ។
២-តំបន់ខ្ពង់រាប ៖
– សីតុណ្ហភាពអប្បបរមា មានចន្លោះពី ២៣-២៥ °C និងសីតុណ្ហភាពអតិបរមា មានចន្លោះពី ៣៥-៣៧ °C ។អាចមានធាតុអាកាសក្តៅហើយស្ងួត ។
![](https://townnewstv.com/wp-content/uploads/2023/03/photo_2023-03-14_07-35-05-300x169.jpg)
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានចន្លោះពី ២៣-២៥ °C និងសីតុណ្ណភាពអតិបរមា មានចន្លោះពី ៣៣-៣៥ °C។ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន ៕
![](https://townnewstv.com/wp-content/uploads/2023/03/photo_2023-03-14_07-35-04-188x300.jpg)
ដោយ៖វិសាល