ប្រទេសចិនមានឆន្ទៈដោះស្រាយជម្លោះពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកតាមរយៈការសន្ទនា

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន រ៉យទើ នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៩ នេះបានឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រីចិនលោក លីវ ហេ បាននិយាយកាលពីថ្ងៃចន្ទថាប្រទេសចិនមានឆន្ទៈក្នុងការដោះស្រាយជម្លោះពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកតាមរយៈការចរចារដោយស្ងប់ស្ងាត់និងមិនចង់ឲ្យមានការកើនឡើងកម្តៅ។

កាសែតចិនចុងឈីងបានរាយការណ៍ថាលោកលីវដែលជាអ្នកចរចាពាណិជ្ជកម្មកំពូលរបស់ចិនបានថ្លែងបែបនេះនៅក្នុងសន្និសីទបច្ចេកវិទ្យាមួយនៅទីក្រុងឆុងឈីងភាគនិរតីប្រទេសចិន។

ការអត្ថាធិប្បាយនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំកាលពីសប្តាហ៍មុនបានប្រកាសពន្ធបន្ថែម ៥ ភាគរយលើទំនិញចិនប្រមាណ ៥៥០ ពាន់លានដុល្លារដែលជាការផ្លាស់ប្តូរតម្លៃចុងក្រោយបំផុតដែលបានប្រកាសប៉ុន្មានម៉ោងបន្ទាប់ពីប្រទេសចិនបានតំឡើងពន្ធសងសឹកលើផលិតផលអាមេរិកដែលមានតម្លៃ ៧៥ ពាន់លានដុល្លារ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • រឿង រៃមាស