រដ្ឋមន្ត្រីការបរទេសកម្ពុជាទៅចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ២០ នៃការធ្វើប្រជាមតិរបស់ប្រជាជនទីម័រឡេស្តេ

(ភ្នំពេញ) ៖  តបតាមការអញ្ជើញរបស់លោក ទួរ ម៉ាតាន់ រូអាក់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រឡេស្តេ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់​ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា​ណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ២០ នៃការធ្វើប្រជាមតិរបស់ប្រជាជនទីម័រឡេស្តេ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ២៩ ដល់ថ្ងៃទី​៣០ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងឌីលី រួមជាមួយតំណាងមកពីបណ្តាប្រទេសសមាជិកអាស៊ាន ប្រទេសនិយាយភាសាព័រទុយហ្គាល់ ប្រទេសអូស្រ្តាលី និងអង្គការសហប្រជាជាតិផងដែរ។
​សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានភ្ជាប់ទំនាក់ទំនងការទូតជាមួយព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០០២ ក្រោយពីបានធ្វើការបោះឆ្នោតប្រជាមតិទាមទារឯករាជ្យ ក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ១៩៩៩៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • រឿង រៃមាស