សម្ដេចប្រធានរដ្ឋសភាកម្ពុជា បានជួបសម្ដែងការគួរសមជាមួយនឹងប្រធានសភាប្រទេសថៃ

(ភ្នំពេញ) ៖ យោងតាមប្រភពផេកហ្វេសបុកផ្លូវការរបស់សម្ដេចប្រធានរដ្ឋសភា នៅថ្ងៃនេះបានឲ្យដឹងថា «ខ្ញុំ និងប្រធានគណៈប្រតិភូសភា ជាប្រទេសសមាជិក នៃសភាអាស៊ាន AIPA ទាំង១០ ប្រទេស បានជួបសម្តែងការគួរសម ឯកឧត្តម ឈួន លីកផៃ (Chuan Leekpai) ប្រធានសភាប្រទេសថៃ និងជាប្រធានAIPAលើកទី៤០ នាព្រឹកថ្ងៃទី២៦ ខែសីហាឆ្នាំ២០១៩ នៅសណ្ឋាគារ shangri la មុនពិធីបើកមហាសន្និបាតលើកទី៤០»។

ឯកឧត្តម ឈួន លីកផៃ ប្រធានសភាថៃ បានស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយចំពោះវត្តមានយើងទាំងអស់គ្នាដោយចាត់ទុកថានេះជាការជួបជុំគ្រួសារតែមួយ។ ឯកឧត្តមលើកឡើងថា វត្តមានគណៈប្រតិភូទាំងអស់ជាការផ្តល់កិត្តិយស ដល់សភានិងប្រជាជនថៃ។

ការជួយជុំរបស់យើងនាពេលនេះ ជាការផ្តល់វិភាគទាន ចែករំលែកបទពិសោធន៍ទៅវិញទៅមក សម្រាប់ការរៀនសូត្រទាំងអស់គ្នា ក្នុងការអភិវឌ្ឍសហគមន៍របស់យើង ក៏ដូចសកលលោក។ ពិធីបើកមហាសន្និបាតនឹងប្រារព្ធជាផ្លូវការ នៅពេលបន្តិចទៀតនេះ ជាឱកាសដែលយើងត្រូវពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការវិស័យការទូតសភាបន្ថែមទៀត ដើម្បីកំណត់ចក្ខុវិស័យរួមគ្នា ថាតើបញ្ហានិងការចង់បាន របស់ពលរដ្ឋយើងត្រូវដោះស្រាយរបៀបណា៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • រឿង រៃមាស