សម្តេចតេជោ ហ៊ុន សែន បើកកិច្ចប្រុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅថ្ងៃទី២៨ សីហា

(ភ្នំពេញ) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញបើកអង្គប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់
នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ។
របៀបវារៈ នៃកិច្ចប្រជុំរួមមាន:
១. សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បើកអង្គប្រជុំ។ ២. ទស្សនៈវិស័យលើវិភាគទានរួមចំណែករបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ១ឆ្នាំកន្លងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
៣. ការចូលរួមយោបល់ស្ថាបនា និងសំណូមពរ
ដោយ ប្រធានប្រតិភូគណបក្សនីមួយៗ (ម្នាក់ៗ រយៈពេល១០នាទី)។ ៤. ចក្ខុវិស័យនៃការរំពឹងទុកលើការវិវត្តន៍ជាវិជ្ជមាននៃកំណែទម្រង់ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ៥. ពិសាភោជនាហារសាមគ្គី។

គួរបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់ ក៏ដូចជាសមាជិកមានសភាពមកពីគណបក្សនយោបាយនានា ដែលទើបនឹងបង្កើតឡើងដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា អាចតាម ហើយរាយការណ៍រាល់ភាពអសកម្មអាជ្ញាធរ អភិបាលខេត្ត រហូតដល់រដ្ឋមន្ដ្រីក្រសួងនានា ជូននាយករដ្ឋមន្ដ្រីដោយផ្ទាល់ ដើម្បីពិនិត្យ និងចាត់វិធានការទៅលើភាពអសកម្មទាំងនោះ។

ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់មានសមាសភាពមកពីគណបក្សដែលបានចូលរួមបោះឆ្នោតអាណត្តិទី៦ ជាមួយការឯកភាពពីនាយករដ្ឋមន្រ្តី។ គណបក្សនីមួយៗមានតំណាងពីររូប ដែលជាប្រតិភូ និងតែងតំាងដោយព្រះរាជក្រឹត្យ ស្នើដោយនាយករដ្ឋមន្រ្តី (ដោយតែងតាំងឋានៈស្មើទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តី)។

ប្រធានឧត្តមក្រុមប្រឹក្សា គឺអនុវត្តន៍តាមគោលកាណ៍បន្តវេនមួយខែ ម្តងតាមលេខរៀងបញ្ជីបោះឆ្នោត។ «ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់»នេះ មានលេខាធិការដ្ឋានមួយ ទទួលខុសត្រូវដោយមន្ត្រីទីស្តីការគណៈរដ្ឋមន្រ្តី និងមន្រ្តីម្នាក់មកពីគណបក្សនីមួយៗ។ លេខាធិការដ្ឋាន និងកន្លែងប្រជុំស្ថិតនៅក្នុងវិមានសន្តិភាព។

ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់ ត្រូវប្រជុំរៀងរាល់មួយខែម្តង តាមការកោះប្រជុំរបស់ប្រធានបន្តវេន ហើយប្រជុំជាមួយនាយករដ្ឋមន្រ្តី៦ខែម្តង ឬ ជាការចាំបាច់របស់នាយករដ្ឋមន្រ្តី ដែលធ្វើនៅចន្លោះពេលនេះ តាមការកោះប្រជុំរបស់នាយករដ្ឋមន្រ្តី។

ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់នេះ នឹងត្រូវបញ្ចប់អនុលោមតាមអាណត្តិរបស់រាជរដ្ឋាភិបាលនីតិកាលទី៦នេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • រឿង រៃមាស