អ៊ីស្រាអែល បើកការវាយប្រហារលើមូលដ្ឋានយន្ដហោះដ្រូនអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរីហើយ

(អ៊ីស្រាអែល)៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Washington Post នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នេះបានឲ្យដឹងថា អ៊ីស្រាអែល បានបើកការវាយប្រហារលើមូលដ្ឋានយោធាអ៊ីរ៉ង់ជាច្រើន កន្លែងនៅក្នុងប្រទេសស៊ីរី ក្នុងគោលបំណងបំផ្លាញយន្ដហោះដ្រូន ដែលកងកម្លាំង អ៊ីរ៉ង់ទុកប្រើប្រាស់ដើម្បីវាយប្រហារលើអ៊ីស្រាអែល។

យោងតាមយោធាអ៊ីស្រាអែល ការវាយប្រហារតាមផ្លូវអាកាសខាងលើ ធ្វើឡើងកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅ ដោយមានគោលដៅលើមូលដ្ឋានយោធាអ៊ីរ៉ង់នៅក្នុងតំបន់ Aqraba ស្ថិតនៅភាគអាគ្នេយ៍រដ្ឋធានីដាម៉ាស់។ ប៉ុន្តែខាងយោធាស៊ីរី មិនបានបញ្ជាក់លម្អិតពីការ ខូចខាត ឬជនរងគ្រោះណាម្នាក់ឡើយ ដោយគ្រាន់តែទទួលស្គាល់ថាខ្លួនចាប់បានសញ្ញាមីស៊ីល របស់សត្រូវបាញ់ចេញពីតំបន់ Golan ឆ្ពោះមកកាន់តំបន់ក្បែររដ្ឋធានីដាម៉ាស់។

គួរបញ្ជាក់ផងដែរថា អ៊ីសា្រអែល ត្រូវបានគេជឿជាក់ថាបានដឹកនាំការវាយប្រហារតាមផ្លូវអាកាស រាប់រយលើកនៅក្នុងប្រទេសស៊ីរី ចាប់តាំងពីសង្រ្គាមផ្ទុះឡើងនៅឆ្នាំ២០១១មកម្លេះ ហើយការ ទទួលស្គាល់ការវាយប្រហារខាងលើគឺជារឿងដ៏កម្របំផុត៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • រឿង រៃមាស