ស្ថានទូតអាមេរិកប្រចាំកម្ពុជា រៀបចំពិព័រណ៍ស្តីពីការអប់រំនៅសហរដ្ឋអាមេរិក

(ភ្នំពេញ) ៖ ពិព័រណ៍ស្តីពីការអប់រំនៅសហរដ្ឋអាមេរិក ដែលរៀបចំឡើងដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នាព្រឹថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ នៅសណ្ឋាគារ សុខាភ្នំពេញ ដោយមានតំណាងនៃសាកលវិទ្យាល័យ និងមហាវិទ្យាល័យអាមេរិក ប្រមាណជា៦០ បានមកផ្តល់ប្រឹក្សា ដោយផ្ទាល់ ដល់ សិស្ស និស្សិត កម្ពុជា ជាង១០០០នាក់ ដើម្បីទទួលបានពីវិធីដែលអ្នកអាចសិក្សានៅក្នុងសហរដ្ឋអាមេរិក។

កញ្ញា Linnette Franco មន្ត្រីកិច្ចការវប្បធម៌ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានអោយដឹងថា ពិព័រណ៍ស្តីពីការអប់រំនៅសហរដ្ឋអាមេរិក នេះ មានតំណាងសកលវិទ្យាល័យ ជាង៦០ មកពីអាមេរិក ដើម្បីផ្តល់ព័ត៌មានអំពីការអប់រំនៅសហរដ្ឋអាមេរិក ដូចជា ព័ត៌មានអាហារូបករណ៍ ព័ត៌មានសុំចូលរៀន និងផ្តល់ឪកាសដល់ សិស្សានុស្សកម្ពុជា បានប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយ តំណាងសកលវិទ្យាល័យអាមេរិក ដែលបានចូលរួមក្នុងថ្ងៃនេះ។

កញ្ញា Linnette Franco អោយដឹងទៀតថា ឆ្នាំសិក្សាកន្លងទៅ មានសិស្ស និសិ្សត កម្ពុជា ទៅសិក្សានៅសហរដ្ឋអាមរិក មានប្រមាណជា៦០០នាក់ ដែលចំនួនសិស្ស ទៅសិក្សានេះ គឺកំណើនកើនឡើងជារៀងរាល់ឆ្នាំ។

សូមបញ្ជាក់ផងដែរថា តំណាងនៃសាកលវិទ្យាល័យ និងមហាវិទ្យាល័យអាមេរិក ដែលមានវត្តមាននៅក្នុងពិព័រណ៍នេះ ពួកគេបានឆ្លើយសំណួរស្តីពីសាលារបស់គេ ហើយផ្តល់ការណែនាំដល់សិស្ស នៅកម្ពុជា ពីការចូលរៀន នៅក្នុងសាលានៅសហរដ្ឋអាមេរិក។ អ្នករៀបចំពិព័រណ៍ក៏នឹងមានផងដែរ នូវព័ត៌មានស្តីពីទិដ្ឋាការសិស្ស កម្មវិធីផ្លាស់ប្តូររបស់រដ្ឋាភិបាលអាមេរិក និងការណែនាំរបស់មជ្ឈមណ្ឌលផ្តល់ការណែនាំស្តីពីការសិក្សានៅសហរដ្ឋអាមេរិក៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • រឿង រៃមាស