មេសហជីពប្រចាំនៅNAGA World ត្រូវបានក្រុមហ៊ុនព្យួរការងារបន្ទាប់ពីតវ៉ាតម្លើងប្រាក់ខែឲ្យបុគ្គលិក

(ភ្នំពេញ) ​​៖ សេចក្តីរាយការណ៍បឋមពីប្រភព​បុគ្គលិកផ្នែកកាស៊ីណូ សុំមិនបញ្ជេញឈ្មោះ បានឲ្យដឹងថា ពេលនេះ មេសហជីពរបស់ពួកគេត្រូវបានNAGA World ព្យួរការងារបន្ទាប់ពីសហជីពរូបនោះ បានយកអាវមានស្លាកសញ្ញាសហជីព និងសរសរថា«ក្រុមហ៊ុនរីកចម្រើន បុគ្គលត្រូវការប្រាក់ខែរស់នៅសមរម្យ» ដើម្បីធ្វើយុទ្ធនាការ ទាមទារប្រាក់ខែតាមការសន្យារបស់ក្រុមហ៊ុន កាលពីពេលកន្លទៅ។

ហេតុនេះបានកើតឡើង​នៅយប់រំលងអធ្រាតថ្ងៃ២០ ឈានចូលថ្ងៃទី២១​​ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងបរិវេនNAGA World ។ ប្រភពដដែលបញ្ចាក់ថា មេសហជីពកញ្ញា ស៊ីធរ ជាអ្នកដឹកនាំយុទ្ធនាការនេះ ក្រោយពីជួបចរចារជាមួយនឹងក្រុមហ៊ុន កាលពីពេលកន្លងទៅ ហើយសន្យានឹងតម្លើងប្រាក់ខែជូនបុគ្គលិកនៅខែកញ្ញានេះ ប៉ុន្តែដល់ថ្ងៃសន្យា គឺក្រុមហ៊ុនមិនបានអនុវត្តន៍តាមការសន្យានោះទេ។

បុគ្គលិកប្រមាណជាង២០០នាក់កំពុងរង់ចាំមេសហជីពរបស់ពួកគេនៅខាងក្នុង​បរិវេន​NAGA World  ដើម្បីរង់ចាំដំណឹងរបស់មេសហជីពខ្លួន ប៉ុន្តែព័ត៌មានចុងក្រោយពីបុគ្គលិកការស៊ីណូដដែលបានឲ្យដឹងថា ពេលនេះ មេសហជីពរបសពួកគេគឺត្រូវបានក្រុមហ៊ុនព្យួរការងារបណ្ដោះអាសន្ន។

យ៉ាងនេះក្ដីរហូតដល់ពេលនេះ បុគ្គលិកដែលកំពុងរង់ចាំមិនទាន់បំបែកការប្រមូលផ្ដុំនៅឡើយទេ ។

ក្រុមការងារ Town News នឹងផ្សព្វផ្សាយជាបន្តបន្ទាប់

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • រឿង រៃមាស