ភ្នំពេញ៖ នៅក្នុងសប្តាហ៍នេះ កំពូលកីឡាករជើងខ្លាំងទាំងជាតិ និងអន្តរជាតិមកពីបណ្ដាលប្រទេសផ្សេងៗគ្នា បានណាត់ជួបគ្នា សាកកណ្តាប់ដៃគ្នានៅលើសង្វៀន Wurkz World Kun Khmer ជាសង្វៀង៨ទិសដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំដោយស្ថានីយ៍ទូរទស្សថោន ការប្រកួតមានរយៈពេលពីរថ្ងៃគឺនៅថ្ងៃទី ២២ និងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ដែលមានទីតាំងស្ថិតនៅដីឡូត៍ភូមិដំណាក់ ឃុំកំពង់ដំណាក់ ក្រុងព្រះវិហារ ខេត្តព្រះវិហារ កម្មវិធីប្រកួតនឹងចាប់ផ្តើមពីម៉ោង៧ និង00នាទីយប់តទៅ ។

កម្មវិធីវើកប្រដាល់គុនខ្មែរពិភពលោក នឹងធ្វើឡើងរយៈពេលពីរថ្ងៃជាប់គ្នាដើម្បីឱ្យកីឡាករជាតិ និងអន្តរជាតិប្រកួតដណ្តើមខ្សែក្រវ៉ាត់គុនខ្មែរពិភពលោក ដោយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣គឺមានការប្រកួត១ទឹក៩នាទីរវាងកិឡាករខាំ ម៉ានី ត្រូវប៉ះជាមួយនឹងកីឡាករ ភក្តី ដាលីន ក្នុងប្រភេទទម្ងន់៥៧ គីឡូក្រាម, គូទី២ កីឡាករគុនខ្មែរសូដា លីម៉ូ ត្រូវប៉ះជាមួយនឹងលន់ សៀកឡេង ។
ចំពោះការប្រកួតដណ្តើមពានប្រចាំសប្តាហ៍ក្នុងប្រភេទទម្ងន់៦០ គីឡូក្រាមគឺមានវត្តមានអ្នកលេងកណ្តាប់ដៃថ្មលាភ រដ្ឋា ,ស៊ីណូសូកក ជីតទិមួយ មកពីប្រទេសជប៉ុន ,កីឡាករកាំលៃយ៉ក ក រុំស៊ីថង មកពីប្រទេសថៃ និងវត្តមានកីឡាករអេឡិចសាន់ដ្រូ មកពីប្រទេសប្រេស៊ីល។

ការប្រកួតគូមិត្តភាពអន្តរជាតិដ៏ជក់ចិត្តរវាងអ្នកលេងកណ្តាប់ដៃជង្គង់ពិឃាតសោម ពិសិដ្ឋ ប៉ះជាមួយកីឡាករវៀតណាម បួយ គ្រាន់ តាន់តៃ , ស្តេចតោរោមមាស ធន់ ចាន់តាក់ ប៉ះជាមួយកីឡាករខ្លាចាស់មកពីប្រទេសថៃ កុឡាបខាង សច.ពៀកអ៊ីឆ័យ ។
ដោយឡែកការប្រកួតនៅថ្ងៃអាទិត្យទី២៣ ខែមេសានេះដែរ គូប្រកួតមួយទឹក៩នាទីគឺជាការជួបគ្នារវាងកីឡាករគុនខ្មែរឡុង ខ្លាសឹក នឹងត្រូវប៉ះជាមួយឡុងខេត្ត, គឿម សុវណ្ណឃីម ប៉ះជាមួយអេលីត ផានិត ។
ការប្រកួតដណ្តើមពានប្រភេទទម្ងន់៦៥គីឡូក្រាម អ្នកលេងជង្គុងពិសកែងពិឃាតឡុង សំណាង, ក្រិចទ័រ ឌី យ៉ាត់ កីឡាករមកពីស្កតឡេន, វឿង វ៉ាន់ថាងមកពីប្រទេសវៀតណាម និងកីឡាករថៃឃុម ភេត ។
សម្រាប់ការប្រកួកគូមិត្តភាពអន្តរជាតិទាហានខ្នាយតាន់វេង សុភក្រ ប៉ះជាមួយកីឡាករអ៊ឹរ៉ង់ប៉ូយាំ ហ្វែណេសិន , អ្នកលេងកណ្តាប់ដៃបេតុងធន់ រិទ្ធ ត្រូវជួបប្រកួតជាមួយកីឡាករខ្លាចាស់កំណាចឆ្លងដែន កងមឿងឆាង ថៃ។

សូមរង់ចាំតាមដានទស្សនាទាំងអស់គ្នានាថ្ងៃទី ២២ និងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង៧ និង00នាទីយប់តទៅ ទីតាំងស្ថិតនៅដីឡូត៍ភូមិដំណាក់ ឃុំកំពង់ដំណាក់ ក្រុងព្រះវិហារ ខេត្តព្រះវិហារ និងមានការឡាយបន្តផ្ទាល់តាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់TOWN FULL HDTV និង Town Sportsផងដែរ៕
ដោយ៖ វិកគី

