ផលិតកម្មថោន និងអ្នកគាំទ្រ ទទួលបានកាដូរពិសេស ពីក្រុមហ៊ុនយក្ស YouTube Gold Creator Award (១ លាន Subscribers)

(ភ្នំពេញ) ៖ នេះគឺជាការខិតខំសម្រិតសម្រាំងរបស់ក្រុមការងារទាំងមូលរបស់ផលិតកម្ម ថោន ហើយក៏ជាការចូលរួមជាកំលាំងចិត្ត នឹងការគាំទ្រពីសំណាក់អ្នកគាំទ្រដែលបានចុច Subscriber Youtube Town Production ដែលមានចំនួនអ្នកចុច Subscriber គិតមកដល់ថ្ងៃនេះចំនួន 1,115,023 subscribers ក្រុមហ៊ុនយក្ស យូធូប បានផ្ដល់ Gold Award subscribers មកកាន់ផលិតកម្មថោន និងអ្នកគាំទ្រជាពិសេសផងដែរ។

ផលិតកម្មថោន សូមថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ ដែលបានចូលរួមចំណែកលើកទឹកចិត្តដើម្បីឲ្យយើងខ្ញុំ ខិតខំបន្តការងារទៅមុខ ធ្វើយ៉ាងណាបំពេញតម្រូវការ នឹងបំរើអារម្មណ៍របស់បងប្អូនអ្នកគាំទ្រទាំងអស់។

ផលិតកម្មថោន ប្ដេជ្ញាបន្តបង្កើតស្នាដៃកូនខ្មែរ ដែលរំលេចចេញជាសីល្បះដើម្បីកម្សាន្តអារម្មណ៍របស់អ្នកគាំទ្រទៅមុខ តាមរយៈវីដេអូថ្មីៗ ដែលនឹងបន្តផុសនៅលើ Youtube Town Production បន្តទៀត ដូចនេះប្រសិនបើបងប្អូនដែលមិនទាន់ចុច Subscribe សូមចុច Subscribe Youtube Town Production ហើយកុំភ្លេចចុចរូបកន្ដឹង ដើម្បីទទួលបានវីដេអូថ្មីៗមុនគេ។

ក្រុមការងាររបស់ផលិតកម្មថោនទាំងអស់ ជូនពរឆ្នាំថ្មីដល់បងប្អូនប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីទាំងអស់ ឲ្យជួបតែសេចក្តីសុខ សុខភាពល្អ សំណាងល្អ ភាពរីករាយ សុខសាន្ត រុងរឿង ក្ដីស្រឡាញ់ ស្នាមញញឹម និងសុភមង្គលគ្រប់ៗគ្នា៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • អត្ថបទថ្មី