វីរៈកីឡាការិនីជឺជិតស៊ូខាន់ ជេសា បានមកដល់ប្រទេសកម្ពុជាហើយ ជាមួយការរំពឹងទុកក្នុងការដណ្តើមយកមេដាយមាសជូនជាតិ

ភ្នំពេញ៖ កីឡាការិនីជឺជីតស៊ូដ៏លេចធ្លោរបស់កម្ពុជា ខាន់ ចេសា និងក្រុមគ្រួសារបានធ្វើដំណើរមកដល់រាជធានីភ្នំពេញហើយនៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ ដើម្បីចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ។

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញទទួលស្វាគមន៍ដំណើរអញ្ជើញមកដល់របស់កីឡាការិនី ខាន់ ចេស្តា និងក្រុមគ្រួសារ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាពេលខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា កូនខ្មែរអាមេរិករូបនេះគឺជាម្ចាស់មេដាយមាសកីឡាអាស៊ីឆ្នាំ២០១៨ និងមេដាយមាសស៊ីហ្គេម ឆ្នាំ២០១៩ ព្រមទាំងមេដាយកម្រិតពិភពលោកជាច្រើនផ្សេងទៀត៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២