ទីបំផុត​ លោក​ គង់ ធាវត្ថា​ បានកាន់ព្រះអគ្គិជ័យកីឡាស៊ីហ្គេមលើកទី៣២​

លោក​ គង់ ធាវត្ថា អតីតជាកីឡាករហ្កានេហ្វូ​ កាលឆ្នាំ១៩៦៦​ លោកត្រូវបានជ្រើសរើសឱ្យកាន់ព្រះអគ្គិជ័យកីឡា​ រត់ចេញពីមុខប្រាសាទអង្គរវត្ត​ មកកសិណទឹកអង្គរវត្ត​ ។ ហើយនៅព្រឹកថ្ងៃទី៣​ ខែឧសភា​ ឆ្នាំ២០២៣​នេះ លោកបានកាន់ព្រះអគ្គិជ័យកីឡានេះម្តងទៀត​ បន្តពីឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលនៃគណអភិបាលខេត្តបន្ទាយមានជ័យ​ ។

លោក​ គង់ ធាវត្ថា បានរួចជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម​ពេលនេះរូបលោក មានជន្មាយុ៧៤ឆ្នាំហើយ លោកបានបង្ហាញវត្តមានឈរទទួលព្រះអគ្គិជ័យកីឡា ដោយក្តីសោមនស្សរីករាយជាថ្មីម្តងទៀត ៕

ប្រភព៖ ក្រុមព្រះសុរិយា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២