កំពង់ធំ ៖ នាព្រឹកព្រលឹមថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣នេះ ក្បួនដង្ហែព្រះអគ្គិជ័យកីទ្បា និងភ្លើងគប់កីឡា បានចាកចេញពីវត្តឥន្រ្ទីសំវរៈ ខេត្តកំពង់ធំហើយ ដោយដង្ហែបន្តឆ្ពោះមកកាន់រាជធានីភ្នំពេញ ដើម្បីចូលក្នុងពហុកីឡដ្ឋានមរតកតេជោ ក្នុងបើកកម្មវិធីសម្ពាធជាផ្លូវការនៃព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។


ក្បួនដង្ហែព្រះអគ្គិជ័យកីទ្បានេះ បានដឹកនាំដោយ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិកាក្រសួងទេសចរណ៍បេសកជនពិសេស CAMSOC ទទួលបន្ទុកក្នុងប្រទេស និងឯកឧត្ដម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ដោយមានការចូលរួមអបអរសាទរ ពីសំណាក់ប្រជាពលរដ្ឋនៅតាមដងផ្លូវ ដោយពួកគាត់បានសាទរយ៉ាងសប្បាយរីករាយ៕


