អីយ៉ាមិនធម្មតា! ស្ងាត់ៗកីឡាករប្រដាល់គុនខ្មែរធឿន ធារ៉ានឹងទៅសម្ដែងសូរពិសេសមួយ សម្រាប់ព្រឹត្តិការណ៍បិទបញ្ចប់កីឡាស៊ីហ្គេម នាល្ងាចនេះ

ភ្នំពេញ៖ នាល្ងាចថ្ងៃពុធទី ១៧ ខែឧសភា ឆ្នាំ២០២៣នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោកីឡាករគុនខ្មែរធឿន ធារ៉ា ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងនឹងធ្វើការសំដែងពិសេសមួយ ដើម្បីអបអរសាទរដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តកាណ៍ស៊ីហ្គេម។

នៅថ្ងៃបិទបញ្ចប់នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម នាល្ងាចថ្ងៃនេះកីឡាករគុនខ្មែរធឿន ធារ៉ានឹងសម្ដែងពិសេសរួមជាមួយតារាចម្រៀងល្បីៗប្រចាំផលិតកម្មថោនជាច្រើនរូបទៀត ដូចជា កញ្ញាបាន មុន្នីល័ក្ខ, លោកណារិន ,លោកសុគន្ធ ថេរ៉ាយុ រួមទាំង កញ្ញាដា សុមាវតី្តផងដែរ។

សូមជម្រាបផងដែរថា ការសម្តែងពិសេសនេះគឺរួមបញ្ចូល ការបង្ហាញនូវវប្បធម៌ ជាពិសេសសិល្បៈបូករួមជាមួយនឹងកីឡាដែលជាអត្តសញ្ញាណជាតិខ្មែរ ។សូមពុកម៉ែបងប្អូនរង់ចាំតាមដានទស្សនានូវការសម្ដែងពិសេសនេះ នាល្ងាចថ្ងៃទី ១៧ ឧសភាឆ្នាំ ២០២៣ នៅពហុកឡដ្ឋានជាតិមរតកតេជោទាំងអស់គ្នា៕

ដោយ៖វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២