អស្ចារ្យមែន! ម្សិលមិញនេះ អ្នកទស្សនាសរសើរគ្រប់គ្នា កីឡាករគុនខ្មែរ ធឿន ធារ៉ា ចាប់ដៃគ្នាជាមួយតារាចម្រៀងល្បីៗប្រចាំផលិតកម្មថោន សម្តែងសូរពិសេសក្រោមដំណក់ទឹកភ្លៀង ក្នុងពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមរហូតដល់ចប់កម្មវិធី

ភ្នំពេញ ៖នៅក្នុងពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាផ្លូវការ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីល្ងាចម្សិលមិញនេះ ក្រុមតារាចម្រៀងល្បីៗប្រចាំនៅផលិតកម្មថោន និងកីឡាករគុនខ្មែរធឿន ធារ៉ាបានធ្វើឲ្យមហាជនកោតសរសើរគ្រប់ៗគ្នា។អ្វីដែលធ្វើឱ្យមហាជន ក៏ដូចជាអ្នកតាមដានទស្សនាការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ទាំងជាតិ និងអន្តរជាតិ ក៏ដូចជានៅតាមបណ្តាញទំនាក់ទំនងសង្គម ដែលមានអ្នកចូលទស្សនារាប់លាននាក់នោះ បានកោតសរសើរមិនដាច់ពីមាត់ចំពោះការសម្តែងសូរពិសេស និងអស្ចារ្យរបស់ក្រុមតារាចម្រៀងប្រចាំនៅផលិតកម្មថោន និងកីឡាករគុនខ្មែរយើងរូបនេះ បើទោះបីជាមានភ្លៀងធ្លាក់យ៉ាងជោគជាំ និងទទឹកទឹកភ្លៀងជោគខ្លួនយ៉ាងណាក្តី ក៏ពួកគាត់ខិតខំ និងព្យាយាមជម្នះឧបសគ្គសម្តែងរហូតដល់ចប់កម្មវិធី ដើម្បីជាការបញ្ជាក់ និងចូលរួមលើកស្ទួយកិត្តិយសប្រទេសជាតិទៅប្រាប់ពិភពលោកឱ្យបានដឹងថា«ខ្មែរអាចធ្វើបាន»។

តាមរយៈការបង្ហាញនូវសូរពិសេសនៅក្នុងពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមកាលពីល្ងាចម្សិលម៉ិញនេះ កីឡាករគុនខ្មែរ ធឿន ធារ៉ា បានចាប់ដៃគ្នាជាមួយនឹងតារាចម្រៀងល្បីៗនៅក្នុងផលិតកម្មថោន ដើម្បីចូលរួមសម្ដែង ក៏ដូចជាច្រៀងនូវបទចម្រៀងមួយបទមានចំណងជើងថា« សាស្ត្រាយុទ្ធគុន  » របស់ផលិតកម្មថោន នៅក្រោមដំណក់ទឹកភ្លៀងយ៉ាងជោគជាំក្នុងពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ល្ងាចម្សិលម៉ិញនេះ ។

ការសម្តែងសូរពិសេស និងអស្ចារ្យនេះគឺដើម្បីចូលរួមអបអរសាទរ ដែលកីឡាគុនល្បុក្កតោ និងកីឡាគុនខ្មែរត្រូវបានដាក់បញ្ចូលជាផ្លូវការក្នុងធម្មនុញ្ញនៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលនាំឲ្យកម្ពុជាមានលទ្ធភាពរៀបចំការប្រកួតកីឡាទាំងពីរប្រភេទនេះក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមជាបន្តបន្ទាប់ទៀត នៅតាមបណ្ដាប្រទេសម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះក្រោយៗទៀត៕

      

ដោយ៖វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២