ចុងសប្តាហ៍ដើមខែនេះ កក្រើកទៀតហើយ សុទ្ធតែកំពូលកីឡាករជើងខ្លាំងទាំងជាតិ និងអន្តរជាតិណាត់ជួបគ្នាសាក់ក្បាច់គុននៅលើសង្វៀនម៉ាស់ហ្វៃរបស់ស្ថានីយ៍ទូរទស្សន៍ថោន

ភ្នំពេញ ៖ ការប្រកួតប្រដាល់គុនខ្មែរលក្ខណៈពិសេសនៅដើមខែនេះនឹងមានវត្តមានកីឡាករកំពូលៗជាច្រើនរូប មកចូលរួមប្រកួតនៅលើសង្វៀនម៉ាស់ហ្វៃនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ ប្រាកដជាកក្រើកទៀតហើយ។

សម្រាប់សមាសភាពកីឡាករគូពិសេសគុនខ្មែរប្រកួត៥ទឹក នៅក្នុងថ្ងៃអាទិ្តយទី ៤ ខែមិថុនា ឆ្នាំ២០២៣នេះគឺ គូទី១ សឿម សារ៉ាន់ប៉ះជាមួយសុវណ្ណឌឿន សុខគា។ ចំណែកឯគូពិសេសគុនខ្មែរទី ២ ជនរឿង សារ៉ូត និងត្រូវជួបប្រកួតជាមួយសូដា នឹមនូ។ ការប្រកួតគូពិសេសទី ៣ ហេង សុភ័ក្រ្ត ប៉ះជាមួយនឹងកីឡាករតាំង សីហា។

ចំណែកឯការប្រកួតលក្ខណៈគុនខ្មែរដូចគ្នា ប៉ុន្តែប្រកួតត្រឹមរយៈពេល ៣ ទឹក ការប្រកួតមិត្តភាពរវាងកីឡាករអេលីត សេងទ្រី ប៉ះជាមួយកីឡាករឡាវ ស៊នឆៃឡាវ ឡានឆាង។

ការប្រកួតលក្ខណៈម៉ាស់ហ្វៃវិញគឺជាការជួបគ្នារវាងកីឡាករជើងខ្លាំងសោម វិឆ័យ និងជួបប្រកួតជាមួយកីឡាករស៊ូ វ៉ុលវីន មកពីប្រទេសមីយ៉ាន់ម៉ា និងគូពិសេសមួយគូទៀតជាការជួបគ្នារវាងអ្នកប្រយុទ្ធអេលីត សុខហ៊ុច ត្រូវជួបប៉ះជាមួយកីឡាករកុលាបខាងសច ពៀកអ៊ុថៃ មកពីប្រទេសថៃ។

ការប្រកួតនឹងធ្វើឡើងចាប់ពីវេលាម៉ោង ៣ រសៀលតទៅ បងប្អូនអាចចូលរួមទស្សនាដោយសេរី នៅស្ថានីយទូរទស្សន៍ថោន ដែលមានទីតាំងនៅសង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវ មានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ថោន និងTown Sports ៕

ដោយ៖វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២