ពិតជាមិនធម្មតា គូប្រកួត នៅលើសង្វៀនគុនខ្មែរឆេពាន នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ

ភ្នំពេញ៖ កីឡាករគុនខ្មែរដែលបានណាត់គ្នាឡើងលើសង្វៀនគុនខ្មែរឆេមពាន នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ ក៏មិនធម្មតាដែរ សុទ្ធតែជម្រើសកីឡាករលំដាប់កំពូលៗ ប្រាកដជាមិនធ្វើឱ្យបងប្អូនអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរខកបំណងឡើយ។

សម្រាប់ការប្រកួតគូរពិសេសគុនខ្មែរវ៉ៃប្រាំទឹកគឺជាការជួបគ្នារវាងកីឡាករឡុង ពន្លឺ ប៉ះជាមួយនឹងកីឡាករឈុំ ឈាង។ គូទីពីរគឺជាការជួបគ្នារវាងកីឡាករ ឃីម ឌីមី ត្រូវប្រកួតជាមួយនឹងកីឡាករ មិត្ត រំលី ។

ក្រឡេកមកមើលការចាប់គូប្រកួតលក្ខណៈមិត្តភាពគុនខ្មែរអន្តរជាតិវិញគឺជាការជួបគ្នារវាងកីឡាករទូច ប្រុសណុច ត្រូវជួបប្រកួតជាមួយកីឡាករក្រៃថង ភីខេសែនឆៃ មកពីប្រទេសថៃ។ កីឡាករអេឡិច សាន់ដ្រូ នឹងត្រូវជួបប្រកួតជាមួយកីឡាករនៃ ហ៊ីតទី អេង មកពីប្រទេសមីយ៉ាន់ម៉ា ។ ចំណែកគូពិសេសចុងក្រោយគឺកីឡាករគង់ ហូវ នឹងត្រូវជួបប្រកួតជាមួយកីឡាករយ៉តថានុង ណុបផាដេតស៊ីតឃុន មកពីប្រទេសថៃ។

ការប្រកួតនឹងចាប់ផ្តើមពីវេលាម៉ោង ១១ ព្រឹកតទៅនៅស្ថានីយទូរទស្សន៍ថោន និងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ថោន  រួមទាំងផេក Town Sports ផងដែរ។ទស្សនិកជនអាចចូលរួមទស្សនាដោយសេរី៕

 

ដោយ៖វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២