ភ្នំពេញ៖ កំពូលអ្នកប្រយុទ្ធមុខស្ងួតម្ចាស់មេដៃប្រាក់ស៊ីហ្គេមវិញ្ញាសារឃីកបុកស៊ីង កីឡាករស៊ន រ៉ាគីម នៅចុងសប្តាហ៍នេះនឹងមានវត្តមាននៅលើសង្វៀនម៉ាសហ្វៃ ដែលរៀបចំដោយស្ថានីយ៍ទូរទស្សន៍ថោន។ក្រោយពីសម្រាកមួយរយៈមកនេះ រ៉ាគីមនឹងចូលមកប្រឡូកក្នុងពិភពគុណនៃវិស័យប្រដាល់គុនខ្មែរ នៅតាមស្ថានីយទូរទស្សន៍វិញ ដោយនៅចុងសប្តាហ៍នេះ ការប្រកួតនៅលើសង្វៀនម៉ាស់ហ្វៃរបស់ស្ថានីយ៍ទូរទស្សន៍ថោន រ៉ាគីមនឹងត្រូវប៉ះប្រកួតជាមួយជើងខ្លាំងឆ្លងដែនមកពីប្រទេសថៃគឺកីឡាករ លូកឌោត សម្នាក់ឆៃ ជាការប្រកួតគូអន្តរជាតិលក្ខណ:ម៉ាសហ្វៃ។


សូមរំលឹកផងដែរថា បេសកកម្មស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កីឡាករប្រដាល់ឃីកបុកស៊ីងជម្រើសជាតិកម្ពុជា ស៊ន រ៉ាគីមបានទទួលមេដៃប្រាក់សម្រាប់ការប្រកួតវិញ្ញាសារឃីកបុកស៊ីងលើប្រភេទទម្ងន់ ៦៣.៥គីឡូក្រាម ។


ដូច្នេះសូមបងប្អូន ដែលជាអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរ អញ្ជើញចួលរួមទស្សនាការប្រកួតនៅសង្វៀន Mas Fight Cambodia នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៣រសៀលតទៅ នៅស្ថានីយ៍ទូរទស្សន៍ថោន ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ជាមួយគ្នានោះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV និងនៅលើហ្វេសប៊ុកផេក Town Full HDTV និង Town Sportsផងដែរ ៕

ដោយ៖វិកគី

