ចាំទស្សនាទាំងអស់គ្នា មហាព្រឹត្តិការណ៍ Wurkzប្រដាល់គុនខ្មែរប្រចាំប្រទេស ដែលធំបំផុតនៅកម្ពុជាបានត្រឡប់មកវិញហើយ នៅចុងសប្តាហ៍នេះ

ភ្នំពេញ ៖ កំពូលមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរប្រចាំប្រទេសកម្ពុជាដែលទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីមហាជនទូទាំងប្រទេស ទាំងការចូលទស្សនាផ្ទាល់ និងទស្សនាតាមរយៈការឡាយលើកញ្ចក់ទូរទស្សន៍នោះ ពេលនេះបានវិលត្រឡប់មកជួបទស្សនិកជនវិញហើយ ។

ពិតជាកក្រើក និងរំភើបនៅក្នុងសមរភូមិអ្នកប្រយុទ្ធលើសង្វៀន ដែលមានកីឡាករជាតិ និងអន្តរជាតិ មកពីគ្រប់ទិសទីបានណាត់ជួបគ្នា នៅលើសង្វៀនWurkzប្រដាល់គុនខ្មែរនៅចុងសប្តាហ៍នេះ ក្រោយពីបានសម្រាកអស់រយៈពេលជាច្រើនសប្តាហ៍កន្លងទៅ។ កម្មវិធី Wurkz ប្រដាល់គុនខ្មែរនឹងចូលខ្លួនមកបម្រើអារម្មណ៍អ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរជាថ្មីម្តងទៀត ចាប់ពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៣ ចាប់ពីម៉ោង 7:00 យប់តទៅ ដោយមានការផ្សាយផ្ទាល់នៅស្ថានីយ៍ទូរទស្សន៍ថោនហ្វូលអេចឌីធីវី ព្រមទាំង Facebook page ផ្លូវការរបស់ថោន និង Page ភេសជ្ជៈប៉ូវកំលាំងវើកផងដែរ។

សូមជម្រាបផងដែរថា កន្លងមកកម្មវិធីWurkzប្រដាល់គុនខ្មែរទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនទូទាំងប្រទេស ដែលមានអ្នកចូលទស្សនាការឡាយផ្ទាល់តាមរយៈបណ្តាញសង្គមជិត 400k និងចំនួនអ្នកចូលទស្សនាផ្ទាល់រៀងរាល់ការប្រកួតគឺរ៉ាប់ពាន់ រាប់ម៉ឺននាក់ ការវិលត្រឡប់មកវិញលើកនេះនឹងកាន់តែមានអ្វីថ្មីៗប្លែកៗបន្ថែមទៀត ដើម្បីបម្រើអារម្មណ៍ទស្សនិកជន ដែលជាអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរមិនឱ្យខកបំណងឡើយ៕

 

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២