ព្រឹត្តិការណ៍ប្រកួតនៅលើសង្វៀន WURKZ ប្រដាល់គុនខ្មែរបានត្រឡប់មកវិញហើយ នៅស្ថានីយ៍ទូរទស្សន៍ថោន ម្តងនេះកីឡាករកម្ពុជាជួបកីឡាករឡាវទាំងអស់

ភ្នំពេញ ៖សង្វៀន WURKZ ប្រដាល់គុនខ្មែរបានត្រឡប់មកវិញហើយនាសប្តាហ៍នេះ ដែលមានការប្រកួតតទល់គ្នារវាងកីឡាករគុនខ្មែរចំនួន ៥នាក់ ជាមួយកីឡាករមកពីប្រទេសឡាវចំនួន ៥នាក់ដែរ។មហាព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យនេះនឹងប្រព្រឹត្តិទៅនៅលើសង្វៀនគុនខ្មែរ៨ទិស នៅស្ថានីយ៍ទូរទស្សន៍ផ្ទាល់តែម្តង។

ព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យនៅលើសង្វៀន WURKZ ប្រដាល់គុនខ្មែរនាចុងសប្តាហ៍នេះ គូទី១គឺជាការជួបគ្នារវាងកីឡាករ អេលីត ប៊ុនតុង ជួបប្រកួតជាមួយ លឹមភេត ឡាវឡានឆាង។គូទី២កីឡាករ ផាន់ សុផាត បះជាមួយ យ៉តដយ ស៊ីងយ៉ៃមឿងឡាវ ដែលឆ្លងដែនមកពីប្រទេសឡាវ ។ ចំណែកឯគូពិសេសទី៣កីឡាករ ទូច ដេវីត ជួបប្រកួតជាមួយនឹង ភេតមឿងឆុន ខ្វាន់ចៃស៊ីឃោត មកពីប្រទេសឡាវ ។

ក្រឡេកមកមើលជើងខ្លាំងគុនខ្មែរ ឡុង សំណាង នឹងត្រូវប៉ះជាមួយកីឡាករ សាំហ្វា ខេអេចយីម របស់ឡាវ ។ហើយគូដែលបងប្អូនទន្ទឹងរង់ចាំនោះគឺជាការជួបគ្នារវាងកីឡាករ អ្នកលេងមុខសេដ លី ចំរើន ប៉ះជាមួយនឹង ឆាងផឿក ឡាវឡានឆាង ដែលមកពីប្រទេសឡាវ។

ការប្រកួតគុនខ្មែរនៅលើសង្វៀន WURKZ ប្រដាល់គុនខ្មែរ ដែលជាសង្វៀន៨ទិស មានតែមួយគត់នៅកម្ពុជា ដែលនឹងប្រព្រឹត្តិទៅនៅស្ថានីយទូរទស្សន៍ថោននោះនឹងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV ,នៅលើហ្វេសប៊ុកផេក Town Full HDTV WURKZ និង Town Sports នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៧យប់តទៅ ៕

ដោយ៖វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២