នៅលើសង្វៀន Mas Fight ចុងសប្តាហ៍នេះ ជើងខ្លាំងប៉ះជើងខ្លាំងហើយបងប្អូន!

ភ្នំពេញ ៖ នៅលើសង្វៀន Mas Fight Cambodia នាចុងសប្តាហ៍នេះនឹងប្រជុំទៅដោយកីឡាករមានសម្ថភាពខ្ពស់លំដាប់ជួរមុខបានណាត់ជួបគ្នាប្រកួតស៊ីសាច់ហុតឈាម នៅលើសង្វៀនលំដាប់អន្តរជាតិមួយនេះ។ហើយសង្ឃឹមថា នឹងមិនធ្វើឱ្យបងប្អូនដែលជាអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរខកបំណងឡើយ។

ការប្រកួតគូពិសេសទី១គុនខ្មែរគឺជាការជួបគ្នារវាងកីឡាករ ហាន់ ពី ជួបប្រកួតជាមួយ ផានិត វណ្ណហួន។គូទី២ កីឡាករ កៅ វិចិត្ររាជ្យ ប៉ះជាមួយ សារឿន ទិត្យ។រីឯគូទី៣គឺជាការជួបគ្នារវាងកីឡាករ ធន់ ស៊ីហាវ ជួបប្រកួតជាមួយកីឡាករ នី វណ្ណា។

សម្រាប់គូលក្ខណៈអន្តរជាតិវិញគឺជាការជួបគ្នារវាងកីឡាករជើងខ្លាំងគុនខ្មែរឌុន សុភុត ប្រកួតជាមួយកីឡាករឡាវ  ឃុនឆាង។ កីឡាករវ័យក្មេងមកពីក្លឹបខ្លារខិនមានរិទ្ធ ឡុង អាឆើត មកប្រកួតសងសឹកជាថ្មីជាមួយ ស៊ុបភើខេ កីឡាករជួរមុខរបស់ថៃ។ ដោយឡែកសម្រាប់គូម៉ាស់ហ្វៃគឺជាការជួបគ្នារវាងម្ចាស់មេដៃប្រាក់ស៊ីហ្គេម ស៊ន រ៉ាគីម ប៉ះជាមួយកីឡាករ លូកឌោត ស.ម្នាក់ឆៃ មកពីប្រទេសថៃ ។

នៅសង្វៀន Mas Fight Cambodiaសប្តាហ៍នេះនឹងធ្វើការប្រកួតនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៣រសៀលតទៅ ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV និងនៅលើហ្វេសប៊ុកផេក Town Full HDTV និង Town Sportsផងដែរ។

ដូច្នេះសូមបងប្អូនដែលជាអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរអញ្ជើញចួលរួមទស្សនាឱ្យបានច្រើនកុះករ៕

ដោយ៖វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២