ភ្នំពេញ៖ នៅថ្ងៃអាទិត្យទី១៨ ខែមិថុនា ឆ្នាំ២០២៣នេះ នៅលើសង្វៀន Mas Fight Cambodia នឹងប្រជុំទៅដោយកីឡាករ ដែលមានសម្ថភាពខ្ពស់លំដាប់ជួរមុខបានណាត់ជួបគ្នាប្រកួតស៊ីសាច់ហុតឈាម នៅលើសង្វៀនលំដាប់អន្តរជាតិមួយនេះ ។

នៅលើសង្វៀន Mas Fight Cambodiaនេះដែរ ការប្រកួតគូពិសេសគុនខ្មែរមិត្តភាពជាតិវាយ៥ទឹក ដោយក្នុង១ទឹកមានរយៈពេល៣នាទីរួមមានវត្តមានកីឡាករគុនខ្មែរ សាន វាសនា មកពីក្លឹបអរុណរះកីឡា ប្រកួតជាមួយកីឡាករ ឈុត ប្រាក់កាក់ មកពីក្លឹបតាឯកដំបងដែកខេត្តព្រៃវែង។ គូទី២ កីឡាករ មាស ណាឃីម មកពីក្លឹបកងចក្ររាជសី ជួបប្រកួតជាមួយកីឡាករ ឡុង អាដា មកពីក្លឹបប្រដាល់គុនខ្មែរខ្លារខិនមានរិទ្ធ ។ ចំណែកគូពិសេសទី៣វិញកីឡាករ ខន ស៊ីចាន់ មកពីក្លឹបនរាយតេជះ ត្រូវប៉ះជាមួយកីឡាករ ពេជ្រ ប៊ុនហេង ដែលជាកូនសិស្សហាត់នៅក្លិបរាហ៊ូកីឡាខេត្តបាត់ដំបង។

ក្រឡេកមកមើលការប្រកួតគូមិត្តភាពគុនខ្មែរអន្តរជាតិ៣ទឹកវិញគឺជាការជួបគ្នារវាងកីឡាករ កណ្តុរជ្រែកដីឡុង ពិសិដ្ឋ ត្រូវជួបប្រកួតជាមួយ កីឡាករមាំងកនខាវ ឃេអេយិម មកពីប្រទេសឡាវ។

ការប្រកួតលក្ខណៈម៉ាសហ្វៃមួយទឹក៩នាទី អ្នកលេងគុនខ្មែរ ចាន់ ណា មកពីក្លឹប៨៨៨៨គុនខ្មែរ ត្រូវប៉ះជាមួយកីឡាករបារាំង ហ្សៅ វីអើ ។ ការប្រកួតមួយគូទៀតគឺជាការជួបគ្នារវាងកីឡាករម៉ឺន មេឃា មកពីក្លឹបអេពូថងកីឡា ត្រូវប៉ះជាមួយឃុមភេត សរាំងឆៃ មកពីប្រទេសថៃ។

កម្មវិធីប្រកួតនឹងចាប់ផ្តើមពីម៉ោង ៣រសៀលតទៅ ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV និងនៅលើហ្វេសប៊ុកផេក Town Full HDTV និង Town Sportsផងដែរ។ទស្សនិកជនអាចចូលទស្សនា ដោយសេរីនៅស្ថានីយន៍ទូរទស្សន៍ថោន ដែលមានទីតាំងស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ៕

ដោយ៖វិកគី

