រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​ អនុញ្ញាតឱ្យប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ ចូល​សម្តែងការគួរសម

(ភ្នំពេញ )៖ លោក​ សាយ​ សំអាល់​ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​ បានអនុញ្ញាតឱ្យប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៦ ចំនួ​ន២៩នាក់​ ចូល​សម្តែងការគួរសម និងទទួលយកនូវអនុសាសន៍​ផ្តាំផ្ញើមុនចេញដំណើរ កាលពី​ល្ងាច ថ្ងៃចន្ទ ១រោច​ ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៤​ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន។

លោក​ បានអបអរសាទរ​ និងលេីកទឹកចិត្តដល់ប្រតិភូយុវជន​ ដែលនឹងធ្វេីជាអ្នកតំណាងកម្ពុជានៅលេីឆាកអន្តរជាតិ​ ត្រូវធ្វេីយ៉ាងណាធ្វេីការស្វែងយល់បន្ថែមពីស្ថានភាពនយោបាយ សេដ្ឋកិច្ចក្នុងតំបន់​អាស៊ាន​ និងពិភពលោក​ ជាពិសេស​ត្រូវចេះយកឱកាសអភិវឌ្ឍសមត្ថភាពខ្លួនឯង​ ដោយធ្វេីការសិក្សា​ស្វែងយល់ទាំងក្នុងថ្នាក់រៀន​ និងក្រៅថ្នាក់រៀន​ ចែករំលែកវប្បធម៍​ ភាសា​ ព្រមទាំងទាញយកប្រយោជន៍នៃការអភិវឌ្ឍផ្សេង​ៗ សំដៅចូលរួមជំរុញល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាផងដែរ។

នៅក្នុងឱកាសនោះ​ លោក​រដ្ឋមន្ត្រី​ បានឧបត្ថម្ភគាំទ្រ​ និងជូនពរប្រតិភូនាវាយុវជនទាំងអស់ មានសុខភាព​ល្អ​ សុភមង្គល និងជោគជ័យសម្រាប់ដំណេីរចាប់ពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ​៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • រឿង រៃមាស