ក្រុមអត្តពលិកស៊ីហ្គេមទទួលបានប្រាក់រង្វាន់ឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ ៖តាមរយៈសហព័ន្ធកីឡាប្រដាល់គុនខ្មែរក្រុមអត្តពលិកកីឡាករកម្ពុជាបានទទួលនូវប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមពីរាជរដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃទី ២៧ ខែមិថុនាឆ្នាំ ២០២៣ នេះ។

សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានឲ្យដឹងថា “ថ្នាក់​ដឹកនាំ​គ្រូ​បង្វឹក​​ កីឡាករ​ កីឡាការិនី​ របស់​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ និង​សហព័ន្ធ​កីឡា​ ឃីក​ បុក​ ស៊ីង​ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រគល់​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ជួន​អត្តពលិក​ជ័យ​លាភី​ គ្រូបង្វឹក​ គ្រូជំនួយ​ នៅថ្ងៃ​អង្គារ​ ១០ កើត​ ខែ​បឋមាសាឍ​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស​ ២៥៦៧ រាជ​ធានី​ភ្នំពេញ​ ថ្ងៃទី២៧ ខែ​ មិថុនា​ ឆ្នាំ២០២៣​នៅ​ក្រសួង​ការពារ​ជាតិ​ ។

សូមជម្រាបផងដែរថា បើទោះបីជាព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ បានបញ្ចប់ទៅហើយក៏ពិតមែន ប៉ុន្តែរាជរដ្ឋាភិបាលនៅតែយកចិត្តទុកដាក់ និងធ្វើការផ្ដល់ជូនបន្ថែមនូវទឹកប្រាក់រង្វាន់លើកទឹកចិត្តជូនដល់អត្តពលិកកីឡាករ កីឡាការិនី ក៏ដូចជាថ្នាក់ដឹកនាំ ដែលពាក់ព័ន្ធនៅក្នុងព្រឹត្តិការណ៍កីឡាមួយនេះដើម្បីជាការលើកទឹកចិត្ត ក៏ដូចជាថ្លៃអំណរគុណទៅដល់អ្នកដែលពាក់ព័ន្ធទាំងអស់ ដែលបានចូលរួម ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្តធ្វើឲ្យព្រឹត្តិការណ៍ Sea Games ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យបំផុត៕

ដោយ៖វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២