ភ្នំពេញ ៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានធ្វើការប្រកួតមិត្តភាពអន្តរជាតិនៅក្នុងការវាស់ស្ទង់សមត្ថភាពកីឡាកររបស់ខ្លួន ដោយទទួលបានជោគជ័យ ហើយត្រឡប់មកដល់ប្រទេសកម្ពុជាវិញ កំពុងតែធ្វើការហ្វឹកហាត់បន្ថែមដើម្បីសម្រួចខ្លួន និងសមត្ថភាពត្រៀមការប្រកួតពានរង្វាន់ថ្មីខាងមុខនេះ។

ដោយកន្លងមកភ្នំពេញក្រោនបានទៅធ្វើការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិស្ទាបខ្ទង់សមត្ថភាពកំឡុងពេលសម្រាកនៃការប្រកួតលិចកំពូលកម្ពុជា ដោយទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្របាល់ទាត់ប្រទេសឥណ្ឌូនេស៊ីយ៉ាងខ្លាំង។ដោយបញ្ចប់ការប្រកួតអ្នកគាំទ្របាល់ទាត់ឥណ្ឌូនេស៊ីបានស្រែកឈ្មោះថា«កម្ពុជាៗ»ទៅកាន់ក្រុមបាល់ទាត់ភ្នំពេញក្រោនដើម្បីជាការស្វាគមន៍ផងដែរ ក្រោយប្រកួតបញ្ចប់ដោយលទ្ធផល PSIS២-២PPC ដែលម្ចាស់ផ្ទះជាអ្នកដេញតាម ដើម្បីទទួលបានពិន្ទុស្មើ ជាមួយក្លឹបបាល់ទាត់របស់កម្ពុជាយើង។

គួរឱ្យដឹងផងដែរថា ក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងតំណាងឱ្យកម្ពុជា ចូលរួមក្នុងការប្រកួតវគ្គជម្រុះបឋម ក្នុងពានរង្វាន់ AFC Cup 2023 ជាមួយក្រុម Young Elephants F.C. មកពីប្រទេសឡាវ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះផងដែរ៕

ដោយ៖ វិកគី

