ភ្នំពេញ៖ ការប្រកួតនៅលើសង្វៀនឆេមពាននាថ្ងៃអាទិត្យទី២ ខែកក្កដា ឆ្នាំ ២០២៣នេះនឹងចាប់ផ្តើមពីវេលាម៉ោង ១១ ព្រឹកតទៅ។ហើយការប្រកួតបើកឆាកនៅក្នុងខែថ្មីនេះ សុទ្ធសឹងតែជាកីឡាកជើងខ្លាំងលំដាប់ប្រទេស។

ក្នុងនោះការប្រកួតគូរពិសេសទាំងប្រាំគូនៅក្នុងសប្ដាហ៍នេះគឺមានការប្រកួតលក្ខណៈគុនខ្មែរបីទឹកក្នុងមួយទឹកមានរយៈពេលបីនាទីចំនួនពីរគូ និងការប្រកួតគូមិត្តភាពអន្តរជាតិប្រាំទឹកមួយទឹក ៣ នាទីចំនួន ៣ គូផងដែរ។

ដោយគូពិសេសទីមួយគឺកីឡាករ៉ាន រ៉ាក់ មកពីក្លឹបជ្រៃសែនជ័យ ជួបប្រកួតជាមួយកីឡាករអេលីត ប៊ុនទុត្យ មកពីនាយកដ្ឋានអង្គរក្ស។ គូពិសេសទី២គឺជាការជួបគ្នារវាងកីឡាករប្រាក់ ចិត្រា នឹងត្រូវជួបប្រកួតជាមួយមិត្ត សុភ័ក្រ្ត ប្រកួតក្នុងប្រភេទទម្ងន់ ៤៥ គីឡូក្រាម។សម្រាប់ការប្រកួតគូពិសេសគុនខ្មែរទីបីគឺកីឡាករជើងខ្លាំងឃន សុម៉ាលី ប្រកួតជាមួយកីឡាករថៃ ភេទ វ៉ាណនក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម។ ពិសេសទី ៤គីឡាករអេលីត ប៊ុនតុង មកពីនាយកដ្ឋានអង្គរក្សជួបប្រកួតជាមួយនឹងតះគ្រឌធន ប៉ះប្រាមីត មកពីប្រទេសថៃ។

ចំពោះគូឯកចុងក្រោយសម្រាប់សប្តាហ៍នេះវិញគឺជាការជួបគ្នារវាងកីឡាករ ជើងខ្លាំងជង្គង់ទិព្វព្រំ សំណាង ដែលមកពីក្លឹបមហិទ្ធិឫទ្ធិមេសថ្ងក នឹងត្រូវជួបប្រកួតជាមួយកីឡាករ ដានីញ៉ែលជេម មកពីប្រទេសញ៉ូសេលែន ។

ការប្រកួតនេះនឹងធ្វើឡើងនៅថ្ងៃអាទិត្យទី ២ ខែកក្កដា ឆ្នាំ ២០២៣ កម្មវិធីនឹងចាប់ផ្តើមពីវេលាម៉ោង ១១ ព្រឹកតទៅនៅស្ថានីយទូរទស្សន៍ TOWN FULL HDTV ដែលមានទីតាំងស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។បងប្អូនអាចចូលរួមទស្សនាដោយសេរី និងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ថោន និងនៅលើទំព័រហ្វេសបុក Town Sportsផងដែរ ៕
ដោយ៖ វិកគី

