មកដឹងពីក្រុមលីគកំពូលប៉ះគ្នាបើកឆាករដូវកាលថ្មី

ភ្នំពេញ៖ ការប្រកួតជើងឯកខេមបូឌៀនព្រីមៀរលីគ ឆ្នាំ ២០២៣-២០២៤ នឹងចាប់ផ្តើម ធ្វើឡើង នៅខែសីហា ខាងមុខនេះហើយ។ ជាមួយគ្នានេះ ការចាប់ឆ្នោតរើសគូប្រកួត នៅថ្ងៃបើកឆាក ក៏ត្រូវបានធ្វើរួចមកហើយ ដោយរកឃើញ៥គូ ដែលត្រូវប៉ះគ្នា។

**សម្រាប់ការប្រកួតនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះរួមមាន៖

  • វិសាខា Vs គីរីវង់សុខសែនជ័យ
  • ព្រៃវែង Vs ណាហ្គាវើលដ៍

**សម្រាប់ការប្រកួតនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ រួមមាន៖

  • កងយោធពលខេមរភូមិន្ទ Vs ព្រះខ័នរាជស្វាយរៀង
  • ភ្នំពេញក្រោន Vs បឹងកេត
  • អាយ អេស អាយ ដង្កោសែនជ័យ Vs អង្គរថាយហ្គឺរ។

សូមជម្រាបផងដែរថា ការប្រកួត Cambodian Premier League 2023-2024 នឹងមានក្លឹបចំនួន១០ចូលរួមប្រកួត ដែលខុសពីរដូវកាលមុន មានត្រឹមតែ៨ ក្លឹបប៉ុណ្ណោះ។  ISI ដង្កោសែនជ័យ និងក្លឹបបាល់ទាត់ព្រៃវែង មកពីលីគ២ កម្ពុជា បានបំពេញគ្រប់លក្ខណៈវិនិច្ឆ័យ របស់ក្រុមហ៊ុន CPL រួចហើយ។

ក្លឹបទាំង១០នេះ ត្រូវប្រកួតក្នុងលីគកំពូលកម្ពុជា រដូវកាលនេះ មាន៖ អង្គរថាយហ្គឺរ, បឹងកេត, អាយ អេស អាយ ដង្កោសែនជ័យ, គិរីវង់សុខសែនជ័យ, ណាហ្គាវើលដ៍, ភ្នំពេញក្រោន, ព្រះខ័ន្ធរាជ ស្វាយរៀង, ព្រៃវែង, កងយោធពលខេមរភូមិន្ទ និង វិសាខា៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២