ដឹងតែសប្បាយភ្នែកហើយ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងត្រូវប្រកួតនៅក្នុងវគ្គជម្រុះWorld Cup ២០២៦ជុំទី ១ ដែលជាការប្រកួតវគ្គជម្រុះជើងឯកពិភពលោក

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងត្រូវប្រកួតនៅក្នុងវគ្គជម្រុះវើលខាប់២០២៦ជុំទី ១ ដែលជាការប្រកួតវគ្គជម្រុះជើងឯកពិភពលោកឆ្នាំ ២០២៦ ដ៏ធំប្រចាំនៅតំបន់អាស៊ី ដែលនឹងធ្វើឡើងនៅក្នុងថ្ងៃទី ២៧ កក្កដាឆ្នាំ ២០២៣ ដោយមានប្រទេសចំនួន២០ ដែលមានចំណាត់ថ្នាក់នៅអាស៊ីចាប់ពីលេខ ២៧ ដល់ ៤៦ ចូលរួមប្រកួត។

ការ​ចាប់​ឆ្នោត​សម្រាប់​ការ​ប្រកួត​​វគ្គ​​ជម្រុះ​ជើង​ឯក​ពិភព​លោកឆ្នាំ​២០២៦ (World Cup 2026) ប្រចាំ​តំបន់​អាស៊ី​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២៣​ ​​ដោយ​មាន​ប្រទេស​ចំនួន​២០ ​​​​ដែល​មាន​ចំណាត់​ថ្នាក់​​នៅ​អាស៊ី​ចាប់​ពី​លេខ​២៧ ​ដល់​៤៦​។

ដោយសារ​ប្រទេស​ស្រីលង្កា​ត្រូវ​បាន​ជាប់​ពិន័យ និង​ជម្រើស​កោះ Northern Mariana ដែល​មិន​មែន​ជា​សមាជិក​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ FIFA ដូច្នេះ​ក្រុម​ចំនួន​១៨​ត្រូវ​ចាប់​ឆ្នោត និង​ប្រជែង​វគ្គ​ជម្រុះ​ជុំ​ទី១​ដើម្បី​ជ្រើស​រើស​ក្រុម​ចំនួន​៩​​ឡើង​ទៅ​វគ្គជម្រុះ​ជុំទី២ ​នៅ​តំបន់​អាស៊ី។ក្រុម​ជម្រើស​ជាតិពី​លេខ​១​ដល់​លេខ​៩​ខាង​លើ នឹង​មិន​ប៉ះ​គ្នា​ទេ ហើយ​ក្រុម​លេខ១០​ដល់​លេខ​១៨​​ក៏​នឹង​មិន​ប៉ះ​គ្នា​ដែរ។

ចំពោះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នឹង​ប៉ះ​ក្រុម​ជម្រើស​ជាតិ​​មួយ​​ក្នុង​ចំណោម​ជម្រើស​ជាតិ​ ម៉ាកាវ ម៉ុងហ្គោលី ប៊ូតាន់ ឡាវ ព្រុយណេ បង់ក្លាដែស ទីម័រខាងកើត ប៉ាគីស្ថាន និង​កោះហ្គាំ។

 

ការ​ប្រកួត​ជម្រុះ​ជុំ​ទី១ ជើង​ទី១​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១២ ខែ​តុលា និង​ជើង​ទី​២​នៅ​ថ្ងៃ​ទី១៧ ខែ​តុលា​ ឆ្នាំ​២០២៣ ដើម្បី​ជ្រើស​រើស​យក​៩​ក្រុម​ឡើង​​ទៅ​ប្រកួត​ជម្រុះ​ជុំ​ទី​២​បន្ត​ទៀត​នៅ​តំបន់​អាស៊ី។

ការប្រកួតនៅក្នុងវគ្គជម្រុះជើងឯកពិភពលោកឆ្នាំ 2026 ខាងមុខនេះអាចនិយាយបានថា ជាការវាស់ស្ទង់សមត្ថភាពថ្មីមួយទៀតសម្រាប់ក្រុមជម្រើសជាតិកម្ពុជាយើង ដែលនឹងត្រូវមានវត្តមាននៅលើឆាកអន្តរជាតិក៏ដូចជាធ្វើការដ៏ធំសម្រាប់ការយកមុខមាត់មកជូនជាតិសារជាថ្មី ក្រោយពីការប្រមូលផ្ដុំហ្វឹកហាត់កន្លងមកក៏ដូចជាឆ្លងកាត់ការប្រកួតជាច្រើនដើម្បីដកស្រង់បច្ចេកទេស៕

ដោយ៖វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២