ភ្នំពេញ៖ អ្នកលេងកណ្ដាប់ដៃរញ្ជួយព្រះធរណីឡុង បេលឿននឹងឡើងមកអង្រន់សង្វៀន Wurkz ប្រដាល់គុនខ្មែរនាថ្ងៃសៅរ៍ទី៨ ចុងសប្តាហ៍នេះ ដោយរូបគេនឹងត្រូវជួបប្រកួតជាមួយកីឡាករជើងខ្លាំងរបស់ឡាវ ឈ្មោះ ឃុនឆាង បាន់ឆាឌេន។មិនដឹងថា តើកីឡាករឡុង បេលឿន អាចស៊ូជាមួយកណ្តាប់ដៃ និងរន្ទះជើងរបស់កីឡាករឡាវ ឃុនឆាង បាន់ឆាឌេន បានដែរឬយ៉ាងណាទេ?តែសង្ឃឹមថាកីឡាករគុនខ្មែររបស់យើង ឡុង បេលឿន មិនធ្វើឱ្យមហាជនដែលជាអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរខកបំណងឡើយ។

ការជួបគ្នារវាងកីឡាករជើងខ្លាំងឡុង បេលឿន និងកីឡាករជើងខ្លាំងឡាវ ឃុនឆាង បាន់ឆាឌេន នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះគឺជាការប្រកួតគូពិសេសមិត្តភាពគុនខ្មែរអន្តរជាតិ ៣ទឹក ដោយក្នុងមួយទឹកមានរយៈពេល៣នាទី។
មុនថ្ងៃប្រកួតចូលមកដល់ កីឡាករ ឡុង បេលឿន បានប្តេជ្ញាថា រូបគេមិនធ្វើឱ្យបងប្អូនដែលជាអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរខកបំណងឡើយគឺរូបគេផ្តួលគូប្រកួត ដែលជាកីឡាករជើងខ្លាំងមកពីប្រទេសឡាវឱ្យបាន។

ដូច្នេះសូមបងប្អូនចាំមើលទាំងអស់គ្នាថាតើ ឡុង បេលឿន អាចធ្វើបានដូចអ្វីដែលរូបគេបានប្តេជ្ញានោះដែរឬយ៉ាងណា?កុំភ្លេចជួបគ្នានៅសង្វៀន WURKZ ប្រដាល់គុនខ្មែរ ដែលធ្វើការប្រកួតនៅស្ថានីយទូរទស្សន៍ TOWN FULL HDTV និងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV នៅលើហ្វេសប៊ុកផេក Town Full HDTV WURKZ និង Town Sports នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៧យប់តទៅ ៕
ដោយ៖វិកគី

