ភ្នំពេញ៖ ក្លឹបបាល់ទាត់ណាហ្គាវើលដ៍បានក្លាយជាម្ចាស់ជើងឯកនៃពានរង្វាន់ KCC Pre-Season Cup 2023 ក្រោយពីយកឈ្នះម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន AIA Stadium, KMH Park កាលពីយប់ថ្ងៃអាទិត្យ ទី៩ ខែកក្កដា ឆ្នាំ២០២៣។


ក្រោមការប្រកួតយ៉ាងស្វិតស្វាញរវាងក្រុមបាល់ទាត់ណាហ្គាវើលដ៏ប៉ះជាមួយនឹងក្រុមបាល់ទាត់ ISI ដង្កោសែនជ័យ ដែលមានចំនួនអ្នកចូលទស្សនាច្រើនជាងគេគឺចំនួនរហូតទៅដល់ ២៥២២នាក់ នៅឯកីឡដ្ឋានAIa Stadium ។


សូមជម្រាបផងដែរថា នៅក្នុងការប្រកួត KCC Pre-Season Cup 2023 នេះ ក្រុមណាហ្គាល់វើលដ៏គឺជាម្ចាស់ជើងឯកដែលមានចំណាត់ថ្នាក់លេខ ១។ ដោយឡែកចំណាត់ថ្នាក់លេខ ២ គឺ ISI ដង្កោសែនជ័យ ,ចំណាត់ថ្នាក់លេខ៣ គឺបានទៅលើក្លឹបបាល់ទាត់ព្រៃវែង និង បាល់ទាត់កងយោធពលខេមរៈភូមិន្ទផងដែរ៕

រូបភាព៖ SOKPHEARA
ដោយ៖ វិកគី

