ដុតនោះដុត! ឡុង ពិសិដ្ឋ មកប្រកួតសុទ្ធតែលីព្រនង់មកជាមួយ ដើម្បីគំរាមគូប្រកួតមុនពេលឡើងសង្វៀន

ភ្នំពេញ៖ កណ្ដុរជ្រែកដីវ័យក្មេងដែលកំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្រគុនខ្មែរជាកូនសិស្សរបស់ក្លឹបខ្លារខិនមានរិទ្ធម្សិលមិញនេះបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលចំនួនពីរលើក នៅក្នុងអំពេលតែមួយ។

នៅក្នុងជំនួបការប្រកួតមួយទឹក ៩ នាទីកីឡាករឡុង ពិសិដ្ឋបានប្រកួតប៉ះជាមួយនឹងកីឡាករជើងខ្លាំង ដែលឆ្លងដែនមកពីប្រទេសថៃ អ្វីដែលមហាជនសង្កេតឃើញ និងទទួលបានការចាប់អារម្មណ៍ទាំងក្នុងការឡាយ ក៏ដូចជានៅស្ថានីយផ្ទាល់គឺនៅពេលដែលកីឡាករឡុង ពិសិដ្ឋដើរដង្ហែរចូលមកសង្វៀនប្រកួតគឺរូបគេបានលីព្រនង់មួយយ៉ាងធំមកជាមួយ បានធ្វើឱ្យអ្នកទស្សនាផ្ទាល់មានការចាប់អារម្មណ៍ និងបើកភ្នែកធំៗសម្លឹងមើលគ្រប់គ្នា។

នេះគ្រាន់តែជាសិល្បៈ នៅក្នុងការទាក់ទាញចំណាប់អារម្មណ៍ពីមហាជនតែប៉ុណ្ណោះ ប៉ុន្តែអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះគឺពិសិដ្ឋបានផ្ដួលកីឡាករថៃឲ្យសន្លប់តែម្ដងនៅក្នុងការប្រកួតលក្ខណៈ Mas Fight នៅពាក់កណ្ដាលនៃនាទី ទី៩ ។

កីឡាករគួនខ្មែររូបនេះបានផ្ដួលដៃគូប្រកួតកីឡាករដេនឿ ស៊ីបជេម៉េមដោយការប្រើប្រាស់ជង្គង់របស់គេ ធ្វើឲ្យកីឡាករថៃរូបនោះបោះបង់ការមិនអាចបន្តការប្រកួតបាន និងត្រូវបានបញ្ឈប់ដោយលោកអាជ្ញាកណ្ដាល។

សូមជម្រាបផងដែរថា កម្មវិធីម៉ាហ្វៃតែងតែដំណើរការជារៀងរាល់ថ្ងៃអាទិត្យចាប់ពីវេលាម៉ោង៣ រសៀលតទៅ នៅស្ថានីយទូរទស្សន៍ថោនសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២