ដឹងតែកក្រើកសង្វៀនគុនខ្មែរហើយចុងសប្តាហ៍នេះ គូប្រកួតសុទ្ធតែ Super Star ក្បាច់គុន ដោយពួកគេម្នាក់ៗបានសម្លៀងផ្លែដាវរួចរាល់ហើយ ដើម្បីឡើងប្រយុទ្ធគ្នាដណ្តើមយកខ្សែក្រវាត់« Techo Santhepheap Kun Khmer World Champion»

ភ្នំពេញ៖មហាព្រឺត្តិការណ៍ប្រដាល់គុនខ្មែរថ្មីមិនធ្លាប់មានពីមុនមក «អវតារគុនខ្មែរ ឬតេជោសន្តិភាពគុនខ្មែរវើលឆេមពាន» ដែលមហាជនកំពុងទន្ទឹងរងចាំយ៉ាងអន្ទះសារនោះនឹងកដល់ហើយ នាចុងសប្តាហ៍នេះ។ដោយរំពឹងថានឹងមានអ្នកចូលរួមទស្សនាយ៉ាងភ្លូកទឹក ភ្លូកដីជាពុំខាន។ហើយមហាព្រឹត្តិការណ៍ដ៏អស្ចារ្យ និងជាប្រវត្តិសាស្ត្រ ដែលពុំធ្លាប់មានពីមុនមកនេះ នឹងនាំមកជូនដោយស្ថានីយ៍ទូរទស្សន៍ថោនតែមួយគត់។

ចំពោះកីឡាករទាំងជាតិ និងអន្តរជាតិដែលនឹងត្រូវឡើងប្រកួតនៅលើសង្វៀនក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ត្រូវបានចាប់គូរួចរាល់ហើយ ដែលសុទ្ធសឹងតែជាកំពូលកីឡាករជើងខ្លាំងលំដាប់លេខ១នៅក្នុងប្រទេស និងក្រៅប្រទេស។ក្នុងនោះរួមមាន៖ កីឡាករគុនខ្មែរ យេន ឌីណា ត្រូវជួបប្រកួតជាមួយគីឡាករ Solovev Sergei ជនជាតិរុស្សី ក្នុងប្រភេទទម្ងន់ 65kg , អ្នកលេងកណ្តាប់ដៃព្រះរាមក្របីព្រៃពេជ្រ សម្បត្តិ ប្រកួតជាមួយកីឡាករ Petchalampoon មកពីប្រទេសថៃ  ក្នុងប្រភេទ60kg, ដៃភ្លើងជើងរន្ទះម្ចាស់ខ្សែក្រវ៉ាត់IPCC ផល សោភ័ណ្ឌ ត្រូវជួបប្រកួតជាមួយកីឡាករ Miguel ជនជាតិព័រទុយហ្គាលក្នុងប្រភេទទម្ងន់ 65kg, អ្នកប្រដាល់កូនកាត់ម៉ានូ សិល្បះ ប៉ះជាមួយ Chatsakmai chatchakwam ជនជាតិឡាវក្នុងប្រភេទទម្ងន់ 85kg, អ្នកលេងផ្លែកែងធឿន ធារ៉ា ប៉ះជាមួយកីឡាករ Alex Bublea  ជនជាតិ  រ៉ូម៉ានី ប្រកួតក្នុងប្រភេទទម្ងន់72kg, ខ្លាចាស់គុនខ្មែររឿង សោភ័ណ្ឌ ប៉ះជាមួយកីឡាករ Changpauk ជនជាតិថៃ  ក្នុងប្រភេទទម្ងន់69kg, កំពូលអ្នកប្រយុទ្ធហនុមានទម្លុះភ្នំព្រំ សំណាង ប៉ះជាមួយនឹងកីឡាករ Nikit  ជនជាតិបេឡារូស ក្នុងប្រភេទទម្ងន់ 77kg ។

សូមកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាថាតើអវតាគុនខ្មែររូបណា ដែលជាម្ចាស់ខ្សែក្រវាត់«តេជោសន្តិភាពគុនខ្មែរវើលឆេមពាន»នេះ?។ព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យនេះនឹងរៀបចំធ្វើឡើងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ នាចុងសប្តាហ៍នេះ នៅស្ថានីយទូរទស្សន៍ថោន ដែលមានទីតាំងស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចាប់ពីវេលាម៉ោង ៧យប់តទៅ៕

 

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២