ប្រទេសអេស្ប៉ាញបានប្រកាសកាលពីថ្ងៃអង្គារម្សិលម៉ិញនេះថា ខ្លួននឹងប្រគល់រថក្រោះ Leopard 2A4 ចំនួន ៤ គ្រឿង និងឧបករណ៍យោធាជាច្រើនផ្សេងទៀតទៅឲ្យប្រទេសអ៊ុយក្រែននៅសប្តាហ៍ក្រោយ។ក្រសួងការពារជាតិបាននិយាយថា រថពាសដែកចំនួន១០គ្រឿង និងរថពាសដែកជាច្រើនគ្រឿង រថយន្តធុនស្រាល និងរថយន្តសង្គ្រោះក៏នឹងត្រូវបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែនផងដែរ។ហើយថា ការដឹកជញ្ជូន អាវុធធុនស្រាល និងគ្រាប់រំសេវធុនធ្ងន់ទៅកាន់ប្រទេសអ៊ុយក្រែននឹងបន្តពេញមួយរដូវក្តៅ។
ប្រទេសអេស្បាញក៏បានបញ្ជូនមន្ទីរពេទ្យវាលមួយទៅកាន់ប្រទេសអ៊ុយក្រែន ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបវះកាត់សង្គ្រោះបន្ទាន់ កន្លែងក្រោយពេលវះកាត់ ឱសថស្ថាន ឧបករណ៍ក្រៀវ មន្ទីរពិសោធន៍ និងគ្រែពេទ្យផងដែរ។
រដ្ឋមន្ត្រីការពារជាតិ Margarita Robles បានថ្លែងទៅកាន់សារព័ត៌មាននៅទីក្រុង Toledo ថា ប្រទេសអេស្ប៉ាញបានបំពេញការប្តេជ្ញាចិត្តរបស់ខ្លួនចំនួន 90% ក្នុងការផ្តល់ការហ្វឹកហ្វឺនប្រចាំឆ្នាំដល់ទាហានអ៊ុយក្រែនចំនួន 2 000 នាក់។
កាលពីខែមេសាកន្លងទៅនេះ អេស្បាញបានបញ្ជូនរថក្រោះ Leopard 2A4 ចំនួន៦គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីទប់ទល់ជាមួយកងព័ទរុស្សីនៅលើសមរភូមិ៕
ប្រភព៖ A News
ប្រែសម្រួលដោយ៖ វាសនា