ក្លឹបបាល់ទាត់កងយោធពលខេមរភូមិន្ទប្រកាសទទួលស្វាគមន៍ លោកភា សុភ័ក្ត្រា ជាគ្រូបង្គោលថ្មី នារដូវកាលថ្មីនេះ

ភ្នំពេញ៖ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC បានប្រកាសតែងតាំងលោក ភា សុភ័ត្រ្តា ជាគ្រូបង្គោលថ្មី សម្រាប់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤។

តាមរយៈការបង្ហោះសាររបស់ក្រុមបាល់ទាត់កងយោធពលខេមរភូមិន្ទកាលពីថ្ងៃអង្គារទី១៨ ខែកក្កដា ម្សិលមិញនេះបានឱ្យដឹងថា «សូមស្វាគមន៍ គ្រូបង្គោលថ្មីរបស់ សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC សម្រាប់រដូវកាលឆ្នាំ២០២៣-២០២៤នៃ លីគកំពូលកម្ពុជា»។

នេះជាលើកទី២ហើយ ដែលលោក ភា សុភ័ត្រ្តា បានកាន់តំណែងជាគ្រូបង្វឹកនៅក្លឹបបាល់ទាត់ Tiffy Army FC (ពីមុនហៅ ក្រសួងការពារជាតិ) ខណ:សា្នដៃរបស់លោកគឺធ្លាប់ជួយឲ្យក្រុមក្រសួងការពារជាតិ គ្រងជើងឯក Hun Sen Cup កាលពីឆ្នាំ ២០១៨ ក្រោយឈ្នះនគរបាលជាតិ ៣-០ នៅវគ្គផ្តាច់ព្រ័ត្រ។

សូមជម្រាបផងដែរថា លោក ភា សុភ័ក្ត្រា បានសម្រេចលាលែងពីតំណែងជាគ្រូជំនួយរបស់ក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ក្រោយមិនអាចឆ្លងវគ្គជម្រុះក្នុងពូល៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២