សង្វៀនគុនខ្មែរឆេមពានត្រឡប់មកវិញហើយ សប្តាហ៍នេះសុទ្ធតែជាគូពិសេសៗ និងកំពូលអ្នកប្រយុទ្ធនៅលើសង្វៀន

ភ្នំពេញ៖ នៅក្នុងសប្តាហ៍នេះ កីឡាករគុនខ្មែរមានទាំងកីឡាករជាតិ និងកីឡាករអន្តរជាតិ សុទ្ធតែជាកីឡាករជើងខ្លាំងលំដាប់ប្រទេស បានណាត់គ្នាសាកកណ្ដាប់ដៃ អង្រួនសង្វៀនគុនខ្មែរឆេមពានទៀតហើយ នាថ្ងៃអាទិត្យទី៣០ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ១១ ព្រឹកតទៅ នៅស្ថានីយទូរទស្សន៍ថោន។

ជំនួបនៃការប្រកួតគូពិសេសមិត្តភាពជាតិ និងអន្តរជាតិមានរហូតទៅដល់ ៥គូ ក្នុងនោះការប្រកួតលក្ខណៈគុនខ្មែរ ៥ទឹក មានបីគូ គឺជាការជួបគ្នារវាងកីឡាករម៉ាន សួន និងកីឡាករ វណ្ណា ស័ក្តក្នុងប្រភេទទម្ងន់ ៥១ គីឡូក្រាម។ ចំណែកគូពិសេសគុនខ្មែរទី ២ សង់ ប៊ូ ត្រូវជួបប្រកួតជាមួយនឹងប្រាក់ ស៊ីនា ក្នុងប្រភេទទម្ងន់ ៤៨ គីឡូក្រាម ។ ការប្រកួតគួរពិសេសគុនខ្មែរក្នុងប្រភេទទម្ងន់ ៦៣.៥ គីឡូក្រាមគឺជាការជួបគ្នារវាងកីឡាករឡុង លីជី ត្រូវជួបប្រកួតជាមួយមិត្ត ចាន់ស៊ីង។

រីឯការប្រកួតគូមិត្តភាពគុនខ្មែរអន្តរជាតិបីទឹកវិញគឺកីឡាករមកពីក្លឹបខ្លារខិនមានរិទ្ធ ឡុង អាឆើត នឹងត្រូវជួបប្រកួតជាមួយកីឡាករមេតដេត ខាន់ហ្សាឌី មកពីប្រទេសអ៊ីរ៉ង់ ។ អ្នកលេងផ្លែកែងអេលីត ភក្តី មកពីក្លឹបនាយកដ្ឋានអង្គរក្ស ជួបប្រកួតជាមួយកីឡាករឆ្លងដែនមកពីប្រទេសថៃ ដេនណាផូ ។

កុំភ្លេចជួបគ្នា នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ ចាប់ពីវេលាម៉ោង១១ ព្រឹកតទៅ នៅស្ថានីយ៍ទូរទស្សន៍ថោន នៅសង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បងប្អូនអាចចូលរួមទស្សនាដោយសេរី។ជាមួយគ្នានេះ ក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ថោន និងផេក Town Sports ផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២