ភ្នំពេញ ៖ ក្លឹបបាល់ទាត់បឹងកេត ដែលជាក្លឹបចាស់វស្សាមួយគឺកំពុងតែមានគម្រោងសាងសង់កីឡដ្ឋានថ្មីរបស់ក្រុម បឹងកេត ដែលមានទីតាំងស្ថិតនៅម្ដុំកៀនស្វាយ ភូមិជ្រោយអំបិល ពោលគឺមានចម្ងាយឆ្ងាយពីកីឡដ្ឋានចាស់ប្រហែល 4 ទៅ 5km តែប៉ុណ្ណោះ ។

ខណៈដែលកីឡដ្ឋានថ្មីនេះ ត្រៀមនឹងចាប់ផ្តើមសាងសង់នៅឆ្នាំនេះ ហើយក៏ទំនងជាអាចនឹងដាក់ឲ្យប្រើប្រាស់បាននៅរដូវកាលក្រោយផងដែរ ។

បន្ទាប់ពីមានការងឿងឆ្ងល់ជាច្រើនពីសំណាកមហាជនអ្នកស្នេហាវិស័យកីឡាបាល់ទាត់ជាច្រើន ក្រោយពីក្លឹបបាល់ទាត់បឹងកេតបានរំសាយទីតាំងកីឡដ្ឋានចាស់របស់ខ្លួននៅទឹកដីបឹងស្នោ ដោយបញ្ចប់កិច្ចសន្យាជួលជាមួយម្ចាស់ដីកាលពីពេលកន្លងទៅ ។

សូមជម្រាបផងដែរថា គម្រោងសាងសង់កីឡដ្ឋានថ្មីរបស់ក្លឹបកីឡាបាល់ទាត់បឹងកេត មានកន្លែងអង្គុយ អាចផ្ទុកទស្សនិកជនបាន៥ពាន់នាក់។ នៅក្បែរកន្លែងប្រកួត មានតារាងហាត់ចំនួន២។ នៅខាងច្រកចូលស្តាត មានកន្លែងក្មេងលេងលើវាលស្មៅធម្មជាតិ មានកូនហាងកាហ្វេមួយ មានកន្លែងសម្រាប់សាធារណជនដើរហាត់ប្រាណ អង្គុយលេងលម្ហែកាយ និងមានកន្លែងសម្រាប់ឱ្យអ្នកស្រុកលក់ដូរផលិតផលរបស់ពួកគាត់ដោយឥតគិតថ្លៃឈ្នួលឡើយ។ ទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ១ ហួសស្ដុប Tiger បន្តិច នៅខាងស្ដាំដៃ៕

ដោយ៖វិកគី

