សប្បាយភ្នែកទៀតហើយ! ក្រុមបាល់ទាត់ជម្រើសជាតិកកម្ពុជានឹងប្រកួតមិត្តភាពជាមួយក្រុមខ្លាំងមកពីហុងកុង នៅខែក្រោយនេះ

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាគ្រោងនឹងប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមខ្លាំង ហុងកុង នៅខែកញ្ញា ឆ្នាំ២០២៣ ក្នុងពេលវេលា FIFA Day ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ។

ចំពោះកាលបរិច្ឆេទ និងទីកន្លែងនៃការប្រកួតមិត្តភាពអន្តរជាតិនេះនៅមិនទាន់កំណត់ច្បាស់លាស់នៅឡើយ ប៉ុន្តែអាចនឹងចន្លោះថ្ងៃទី៤ ដល់ទី១២ ខែកញ្ញា ដែលជាពេលវេលាថ្ងៃសម្រាប់ការប្រកួតអន្តរជាតិរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA Day)។ ការប្រកួតគ្រោងនឹងធ្វើនៅក្នុងប្រទេសកម្ពុជា។

ការប្រកួតមិត្តភាពកម្តៅសាច់ដុំអន្តរជាតិនេះគឺជាការត្រៀមខ្លួនសម្រាប់ការប្រកួតជម្រុះជើងឯកពិភពលោក World Cup ឆ្នាំ២០២៦ ដែលត្រូវប្រកួតជាមួយប៉ាគីស្ថាន ជើងទី១ នៅថ្ងៃទី១២ ខែតុលា នៅទឹកដីកម្ពុជា និងជើងទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។

សូមជម្រាបផងដែរថា រយៈពេលប៉ុន្មានខែខាងមុខនេះ កីឡាករបាល់ទាត់កម្ពុជាពិតជាជាប់រវល់ខ្លាំងទាំងការប្រកួតសម្រាប់ក្លឹបនៅពានរង្វាន់ខេមបូឌានព្រីមៀរលីគ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងជម្រើសជាតិលើឆាកអន្តរជាតិទាំងពានរង្វាន់ និងមិត្តភាព៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២